មន្ត្រីក្នុងជួររដ្ធាភិបាលកូរ៉េខាងត្បូងដែលមិនបានបញ្ចាញឈ្មោះម្នាក់បានឲ្យដឹងថាកូរ៉េខាងជើងបានបំពាក់ប្រព័ន្ធបិទបាំងមួយដែលជាសញ្ញាបញ្ជាក់ថានឹងមានការសាកល្បងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។
កូរ៉េខាងជើងបានរកឃើញថាតំបន់FENG XING(丰溪)មានអាគារជាច្រើននិងមានផ្លូវក្រោមដីចំនួនបីគឺប៉ែកខាងកើត ខាងត្បូង និងខាងលិច។លោកបានបន្តថាកូរ៉េខាងជើងអាចធ្វើការសាកល្បងបច្ចេកវិទ្យានៅក្រោមដីប៉ែកខាងលិចរឺក៌ប៉ែកខាងត្បូង។លោកក៌បានបង្ហើបឲ្យដឹងថាប្រព័ន្ធបិទបាំងនោះអាចការពារពីការតាមដានបានរបស់ផ្កាយរណប។គួបញ្ជាក់ថាកូរ៉េខាងជើងធ្លាប់បានបំពាក់ប្រព័ន្ធបិទបាំងនេះម្តងរួចមកហើយកាលពីខែធ្នូ២០១២កន្លងទៅនេះ។
កាលពីឆ្នាំ២០០៦និង២០០៩មុនពេលធ្វើការសាកល្បងបច្ចេកវិទ្យាមីស៊ីលកូរ៉េខាងជើងសុទ្ធតែបានបាញ់គ្រាប់រ៉ូកែតរបស់ខ្លួន។តាមប្រភពពត័មានពីកូរ៉េខាងជើងកាលពីថ្ងៃទី២ក៍បានឲ្យដឹងដែរថាខ្លួននឹងអាចសាកល្បងបច្ចេកវិទ្យាមីសីលនៅថ្ងៃទី៤នេះដែលចំថ្ងៃប្រកួតផ្តាច់ព្រាត់កីឡាបាល់អោបនៅអាមេរិក៕
ប្រែសម្រួលអត្ថបទដោយ៖Mr.San Lida
មតិយោបល់