ខ្សែការពាររបស់ក្លិប Manchester United កីឡាករ Rio Ferdinand បានបង្ហាញឲ្យដឹងថាគាត់មិនបោះបង់ក្តីសង្ឈឹមសម្រាប់ប្រទេសរបស់ខ្លួនម្តងទៀតឡើយ។
កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបាននិយាយថាគាត់នៅតែមានក្តីប្រាថ្នាលេងឲ្យប្រទេសរបស់ខ្លួន ទោះបីជាអ្នកគ្រប់គ្រងលោក Roy Hodgson មិនយករូបលោកក៏ដោយ តែខ្ញុំនៅតែទុកបង្វិចរបស់ខ្ញុំនៅទីនេះដែរ។
កីឡាកវ័យ ៣៤ ឆ្នាំរូបបាននិយាយបន្តថា “គាត់មិនខុសពីអ្នកផ្សេងនោះទេ ខ្ញុំចូលចិត្តការលេងនៅ អង់គ្លេស ហើយនឹងរក្សាគោលជំហររបស់ខ្ញុំ សម្រាប់នៅ Man Utd ផងដែរ”។
ខ្សែការពារវ័យ ៣៤ ឆ្នាំរូបនេះចូលរួមប្រកួតឲ្យជម្រើសជាតិអង់គ្លេស បាន ៨១ ប្រកួត ជាមួយគ្នានេះដែរការលេចមុខចុងក្រោយរបស់កីឡាកររូបនេះខណៈដែលប៉ះជាមួយនឹង Switzerland។
លោក Roy Hodgsonបាននិយាយផងដែរកាលពីមុនថា មូលហេតុដែលលោកមិនបានជ្រើសរើសយកកីឡាករ Ferdinand មូលហេតុដោយសារតែកីឡាកររូបនេះមិនចុះសម្រុងនឹងខ្សែការពាររបស់តោខៀវ John Terry នោះ កាលពីរដូវកាល Euro 2012 នោះ។
គួរបញ្ជាក់ផងដែរថាអង់គ្លេស នឹងជួបប្រកួតមិត្តភាពជាមួយនឹង ប្រេស៊ីលនៅថ្ងៃ ពុធ ស្អែកនេះតែម្តង៕
មតិយោបល់