ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

សៀមរាប: ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន ០២នាក់ ត្រូវបាន កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ខេត្ត សៀមរាប ធ្វើការឃាត់ខ្លួនចំនួន ០២ករណីផ្សេងគ្នា ដកហូត ឧបករណ៍ ប្រើប្រាស់គ្រឿង ញៀនមួយចំនួន។

សមត្ថកិច្ច ចុះបង្ក្រាបផ្ទាល់ បានឲ្យដឹងថា ករណីទី១ បានធ្វើឡើង នៅវេលាម៉ោង ១០ និង៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិដូនទ្រឃុំល្វាស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួន ជនសង្ស័យទី១ ឈ្មោះ ម៉ូតម៉ៃអាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់មានទីលំនៅ ភូមិគោកល្អៀត ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប និងករណីទី២ ធ្វើឡើង នៅម៉ោង២រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សុក សំ ហៅវែង អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ បុស្សក្រទ្បាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ចាប់ ខ្លួនតាមដីកាតុលាការ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ចាត់ការតាមនីតិវិធី៕

img-20160921-wa0000

img-20160921-wa0002

មតិយោបល់