ព័ត៌មានជាតិ

ប​រិ​ភោគ​​អា​ហា​រ​​ដែ​ល​​​ស​ម្បូ​រ​​ទៅ​​ដោយ​​ប្រូ​តេ​អ៊ី​ន​​ច្រើ​ន​​ធ្វើ​ឲ្យ​​សុ​ខ​ភា​ព​​រឹ​ង​មាំ​​

​ការ​ទទួលទាន​សារជាតិ​ប្រូតេអ៊ីន​ឲ្យបាន​យ៉ាងហោចណាស់ ៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​វា​ជ្រុង​មួយ​ធ្វើឲ្យ​សុខភាព​របស់​លោក​អ្នក​ល្អប្រសើរ​។ ប្រភេទ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន គឺ​មាន​មក​ពី​សត្វ​មានដូចជា ទឹកដោះគោ ស៊ុត និង​ប្រភេទ សាច់​ជាដើម​។​
11
ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ធ្វើ​ការជ្រើសរើស​បរិ​ភោគ​តែ​បន្លែ និង ផ្លែឈើ នោះ​អ្នក​អាច​បរិភោគ នូវ សណ្តែកខៀវ​មួយ​ពែង​កន្លះ ដែល​វា​អាច​នឹង​មាន​ជាតិ​ប្រូតេអ៊ីន​ស្មើ​នឹង​បន្ទះ​សាច់​ចៀន ១០០​ក្រាម​។​

​ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក ជាតិ​ប្រូតេអ៊ីន គឺ​អាច​ជួយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់ពី​ទទួល​ទាន​អាហារ រួច មាន​ថាមពល​ពេញ​មួយ​ថ្ងៃ ហើយ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ផង​ដែរ​ទៅ​ដល់​សាច់ដុំ ការរីក​ធំធាត់ និង សុខមាលភាព​ទាំងស្រុង​របស់​រាងកាយ​។​

​ប្រភេទ​អាហារ​ដែល​សំបូរ ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន សណ្តែក​ខៀវ ស៊ុត ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ អាហារ​សមុទ្រ សាច់​បក្សី សណ្តែកសៀង សាច់គោ​។​ប្រសិនបើ​អ្នក​បាន​បរិភោគ​នូវ​អាហារ ដែលមាន​ផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន​បន្តិច នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មិនសូវ​ឃ្លាន​នៅក្នុង​ពេល​ថ្ងៃ និង មិនសូវ​មាន​ចំណង់​ញុំ​ា​ច្រើន​ជ្រុល ឬ ចង់​ទទួល ទាន​អាហារសម្រន់​ច្រើន​នោះ​ទេ​៕​

មតិយោបល់