ទើបតែចាក់ចេញពីគ្រែរបស់មន្ទីរពេទ្យមិបានយូរប៉ុន្មានផងស្រាប់ខ្សែប្រយុទ្ធ អេស្ប៉ាញបានវិលទៅកាន់មន្ទីរពេទ្យវិញ។
ប្រភពព័ត៌មានចុងក្រោយបានផ្តល់ព័ត៌មានពី Nou Camp ដោយបានបង្ហើបកាលពីម្សិលមិញឲ្យដឹងថា កីឡាករ David Villa កំពុងដេកឈឺក្នុងវ័យ ៣១ ឆ្នាំ តែវាមិនមែនធ្ងន់ធ្ងរនោះទេដោយបានធ្វើការវិភាគរោគវិនិច្ច័យអស់ហើយ។អតីតអ្នកលេងរបស់ក្លិប Valencia រូបនេះគឺមានបញ្ហាតម្រង់នោម ។ទោះបីជាយ៉ាងណាខ្សែប្រយុទ្ធរូបនេះត្រូវការពេលវេលាខ្លះដើម្បីធ្វើឲ្យខ្លួនមានភាពប្រសើរវិញ ដែលទទួលបានការព្យាបាលពីគ្រូពេទ្យល្បីៗនោះ។
ចំណែកប្រភពព័ត៌ដែលប្រកាសដោយ Barca បានប្រកាសថា កីឡាករ David Villa នឹងមិនអាចចូលរួមលេងខណៈដែឡប៉ះជាមួយនឹង Granada នៅថ្ងៃ សៅរ៍ខាងមុខនោះទេ។តែអាចនឹងបង្ហាញទម្រង់លេងនៅសប្តាហ៍ក្រោយ។
នៅក្នុងរដូវកាលនេះខ្សែប្រយុទ្ធDavid Villa បង្ហាញខ្លួន ១៥ លើកលើទីលាននៃកម្មវិធី La Liga គឺអាចស្វែងរកគ្រាប់បាល់ចំនួន ៥ គ្រាប់ជូនដល់ក្រុមផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់