យោងតាមសេចក្ដីរាយការណ៍របស់ AFP បានឲ្យដឹងថា នៅពេលនេះ លោក Mark Zuckerberg ជាស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គម Facebook បានក្ដោបក្ដាប់ភាគហ៊ុន Facebook រហូតដល់ ៣០% ចាប់តាំងពីប្រកាសលក់ភាគហ៊ុនជាសាធារណៈកាលពីខែឧសភា ឆ្នាំ ២០១២។
គិតមកដល់ពេលនេះលោក Mark Zuckerberg បានភាគហ៊ុនសរុបទាំងអស់ចំនួន ៦៣២,៦៥លានហ៊ុន នៃភាគហ៊ុនរបស់ Facebook ទាំងអស់។ ក្រោយពីប្រកាសលក់ភាគហ៊ុនជាសាធារណៈមក ភាគហ៊ុនរបស់ Facebook បានធ្លាក់ជាបន្ដបន្ទាប់ រហូតធ្លាក់ដល់ ១៧,៥៥ដុល្លារអាមេរិក ក្នុង១ហ៊ុន ប៉ុន្តែលោក Mark Zuckerberg បាននិយាយថា លោកនឹងមិនលក់ភាគហ៊ុនជាដាច់ខាត។
គួរបញ្ជាក់ផងដែរថា នៅពេលនេះ លោក Mark Zuckerberg បានបន្តទិញហ៊ុនបន្ថែមទៀត សម្រាប់ម្ចាស់ហ៊ុនណាដែលចង់លក់៕
មតិយោបល់