យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ សាខាកាំកុងត្រូលខេត្តព្រៃវែង បានចុះពិនិត្យទំនិញនៅផ្សារកំពង់ត្របែក ដែលស្ថិតនៅក្នុងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយបានពិនិត្យតាមតូប និងផ្ទះលក់ទំនិញនានា ក្នុង និងជុំវិញផ្សារកំពង់ត្របែក ។
ជាលទ្ធផល គឺយើងបានរកឃើញនូវ ផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពចំនួនប្រមាណជិត ៤០គីឡូក្រាម ដើម្បីធ្វើការដកហូត និងកម្ទេចចោល។
គួរបញ្ជាក់ផងដែរថា រយៈពេល២ខែចុងក្រោយនេះ ចំនួនផលិតផលដែលខូចគុណភាព និងហួសកាលបរិច្ឆេទ មានចំនួនថយចុះជាច្រើន ដោយការយល់ដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ របស់អាជីវករ និងអ្នកប្រើប្រាស់ នៅតាមបណ្ដារទីតាំង ដែលសាខាកាំកុងត្រូលខេត្តព្រវែងយើង បានចុះទៅដល់ មានកម្រិតខ្ពស់ជាងមុន៕
មតិយោបល់