នៅរសៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៣ នេះក្រុមហ៊ុន Axiata Group Berhad (Axiata) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេនៅ អាស៊ី បានប្រកាសឲ្យដឹងថា រវាងក្រុមហ៊ុន Hello AXiata Company Limited(Hello)និងក្រុមហ៊ុន Latelz Company Limited (Smart Mobile) បានរួមបញ្ចូលគ្នាជាស្ថាពរហើយ ក្រោមឈ្មោះជាផ្លូវការ Latelz Company Limited។ការរួមបញ្ចូលភាគហ៊ុនស្លាកសញ្ញាតែមួយ នេះក៏បានការអនុញ្ញាតិជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្រុមហ៊ុនរួមថ្មីនេះ ដឹកនាំដោយលោក ថូម៉ាស ហ៊ុន ដែលជាអតីតនាយកប្រតិបត្តិរបស់ Smart Mobile ហើយលោក សាយម៉ុន ភឺឃីស៍ ដែលជានាយកប្រតិបត្តិរបស់ Hello Axiata ត្រូវបានតែងតាំងជាអភិបាលប្រតិបត្តិ ក្នុងក្រុមព្រឹក្សានាយក របស់ក្រុមហ៊ុន Latelz។
លោកថូម៉ាសហ៊ុន ក៏បានមានប្រសាសន៍ផងដែរថា ការរួមបញ្ចូលគ្នាតែមួយរវាងក្រុមហ៊ុន ទាំងពីរសម្រេចទៅតាមការកំណត់។លោកបានមានប្រសាសន៍បន្តទៀតថា យើងកំពុងពង្រឹងសក្តានុពល និងការផ្តល់ជូនឲ្យកាន់តែប្រសើរដល់អតិថិជន។
ចំណែកសេវាកម្ម និងកម្មវិធីពិសេសៗទាំងអស់និងដំណើរការដូចគ្នាតែមួយ មានន័យថា ក្នុងចំណោមគម្រោងទាំងអស់ អតិថិជនយើង និងរីករាយ ជាមួយនឹងការផ្តល់ជូនដ៏ទាក់ទាញដូចជាការហៅចេញ និងគម្រោងប្រើប្រាសអ៊ីនធឺណេត។
លោក ថូម៉ាសហ៊ុនបានបញ្ចាក់ជាចុងក្រោយថា ចាប់ពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៣ ស្អែកនេះការហៅចេញ ឬខលចូលរវាង Hello និង Smart នឹងគិតអត្រាការហៅចេញចូលក្នុងប្រពន្ធតែមួយ ហើយគ្រប់កាតកោសទាំងអស់ និងប្រើប្រាស់បានដូចដូចគ្នា ទោះបីអតិថិន ប្រើ Hello ក៏អាចទិញកាត់Smart បញ្ចូលបានផងដែរ៕
មតិយោបល់