ព័ត៌មានជាតិ

សូមជួយស៊ែរបន្តផងបងប្អូន! មានកុមារីម្នាក់ បានវង្វេងឪពុកម្តាយ…

តាកែវៈ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នៅវេលាម៉ោង១៣និង២០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី ឃុន សុទ្ធី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ បានប្រទះឃើញកុមារីម្នាក់ វង្វេងម្តាយឪពុក មិនដឹងឪពុកម្តាយនៅទីណាទេ ។

កុមារីខាងលើនេះ ត្រូវបានលោកសហការជាមួយ បងប្អូនប្រជាការពារភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ រក្សាទុកនៅផ្ទះប្រជាការពារ រង់ចាំឪពុកម្តាយមកទទួលយកវិញ ។ បើបងប្អូនបានស្គាល់ ទំនាក់ទំនងតាមរយៈលេខ ( ០៦៨, ០១២ ) ៣២៧ ០៨៧ ៕

មតិយោបល់