កងកម្លាំងការពារនៃទីអវកាសរបស់រុស្សីនឹងចាប់ផ្តើមនូវគម្រោងការថ្មីមួយសម្រាប់ការពារប្រទេសខ្លួនពីការគំរាមគំហែងនានាពីហេតុការណ៏ដូចលើកមុនដែលអាចកើតឡើងម្តងទៀតនាពេលខាងមុខ។
កាលពីថ្ងៃចន្ទកន្លងទៅនេះ អ្នកវិទ្យាសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្ររបស់រុស្សីបាននិយាយថា ក្នុងគម្រោងការលើកនេះទឹកប្រាក់ប្រមាណជា 2ពាន់លានដុល្លារនឹងត្រូវការសម្រាប់ចំណាយទៅលើដំណើរការផលិតខែលដែលអាចការពារការធ្លាក់នៃថ្មពីអវកាស។
ប្រភពខាងលើបានបន្តទៀតថា កម្មវិធីនេះបានពង្រាងចេញហើយទទួលយល់ព្រមទីភ្នាក់ងារទីអវកាសរបស់រុស្សី និងចុះហត្ថលេខាពីលោកអនុប្រធានាធិបតី Dmitry Rogozinផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន មានហេតុការណ៍ធ្លាក់ដុំថ្មពីលើមេឃ ដែលគេជឿថាជាអាចថ៍ផ្កាយ នៅក្នុងប្រទេរុស្សី ដែលបង្កឲ្យរងរបួសយ៉ាងតិច ១២០០នាក់៕
ព័ត៌មានជាតិ
មតិយោបល់