កំណែទម្រង់ថ្មីនៃការបង់លុយថ្លៃពេទ្យនៅប្រទេសចិនធ្វើឲ្យមានការសប្បាយចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនដែលមិនសូវមានជីវភាពធូរធារ។
ទម្រង់នៃការបង់លុយកាលពីដើមឡើយគឺតម្រូវឲ្យអ្នកជំងឺបង់ប្រាក់មួយចំនួនសិនមុននឹងធ្វើការព្យាបាលឬវះកាត់ដែលមានលក្ខណៈធ្ងន់ធ្ងរប៉ុន្តែឥឡូវនេះរដ្ឋាភិបាលចិនបានដាក់ឲ្យលុបបំបាត់ចោលនូវវិធីនេះដោយដាក់ជំនួសមកវិញនូវដោយអនុញ្ញាតឲ្យអ្នកជំងឺទទួលនូវការព្យាបាលមុននឹងការបង់ប្រាក់តាមក្រោយ។ វិធីនេះអ្នកជំងឺអាចគ្រាន់តែបង់ប្រាក់មួយចំនួនដែលមិនពាក់ព័ន្ធនឹងសេវាធានាអាយុជីវិតហើយក្រៅពីនេះរាល់ចំណាយនឹងត្រូវរ៉ាប់រងដោយរដ្ឋ។
គួរបញ្ជាក់ដែរថានេះគឺសម្រាប់តែក្នុងករណីនៃអ្នកជំងឺដែលមានលក្ខណៈធ្ងន់ធ្ងរខ្លាំងប៉ុណ្ណោះចាំបាច់ត្រូវធ្វើការព្យាបាល និងវះកាត់ភ្លាមៗ។
យុទ្ធសាស្ត្រនៃការបង់ប្រាក់របៀបនេះបានដាក់ឲ្យប្រើប្រាស់តាមខេត្ត និងតំបន់ចំនួន ២០ ក្នុងប្រទេសចិន ហើយបើយោងតាមរដ្ឋមន្ត្រីសុខាភិបាលរបស់ចិនបានមានប្រសាសន៍ថានៅមានទ្រង់ទ្រាយតូចនៅឡើយ តែទោះជាយ៉ាងណាយើងមិនប្រើប្រាស់ពេលវេលាដ៏ខ្លីមួយហើយអាចសម្រេចបានទាំងអស់នោះទេ៕
មតិយោបល់