ព័ត៌មានជាតិ

រ​​ម​​ណី​​​យ​​ដ្ឋា​​​ន​​ ​កាំ​​​​ពី​​​ ទា​​​ក់​​ទា​ញ​​​ភ្ញៀ​​​វ​​​បា​​ន​​​ច្រើ​​​ន​​​នៅ​​​​​រ​​ដូ​​វ​​ចូ​​ល​​ឆ្នាំ​​​​ចិ​​ន​​​

​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ ៥ រហូត​ដល់​ផ្លូវបំបែក​ស្គន់​បត់​ស្តាំ​ចូល​ផ្លូវជាតិ​លេខ ៧ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ មួយ​ដើម្បី​ចូល​ទៅ​កាន់​ភូមិភាគ​ឦសាន្ត​ដែល​មានខេត្ត ក្រចេះ ស្ទឹងត្រែង រតនៈគីរី និង​មណ្ឌល​គី​រី ។ ខេត្ត​ក្រចេះ មាន​ចំងាយ​ផ្លូវ ៣១៥ គម ពី​រាជធានី​ភ្នំពេញ ឆ្លងកាត់​ខេត្ត កណ្តាល និង​កំពង់ចាម ។ ស្ថិតនៅ​ចំងាយ ១៥​គម ពី​ក្រុង​ក្រចេះ រមណីយដ្ឋាន​កាំ​ពី បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ ដ៏​ដូចជា​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ទៅ​ទស្សនា សម្រស់​ធម្មជាតិ​នៃ​ទន្លេ មេគង្គ និង​អាច​ងូចទឹក​លេង​កម្សាន្ត​បាន​យ៉ាង​សប្បាយ​រីករាយ​ផងដែរ ។ មកដល់​ស្ពាន ព្រែក​កាំ​ពី លោកអ្នក​នឹង​ឃើញ​ទិដ្ឋភាព​មូយ​ដ៏​ចម្លែក​នោះ គឺ​ផ្ទៃ​ទឹក​ទន្លេមេគង្គ​ទាំងមូល​ត្រូវ​ពុះ​ជ្រៀក​ជា​ចំណែក តូចៗ​ដោយ​ពំនូត​កោះ​រាប់ម៉ឺន​ដែល​មាន​រុក្ខជាតិ​ទឹក​ដុះ​ឡើង​ខៀវស្រងាត់ ។ នៅ​រដូវ​ប្រាំ​មាន​ភ្ញៀវទេសចរ​ជាច្រើន ចូល​ចិត្ត​ទៅ​ទស្សនា និង​ងូតទឹក​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ព្រែក​កាំ​ពី ដែល​មាន​ជម្រៅ​ទឹក ចាប់បី ០,៥​ម ដល់ ១​ម ។ នៅ​ទី​នេះ​ត្រូវបាន​រៀបចំ​អោយ​មាន​ចំណត​ឡាន ម៉ូតូ ធំ​ទូលាយ ព្រមទាំង​មាន​តូប​សំរាក​ជាច្រើន ដែល​ធ្វើឡើង​ពី​ឈើ ដោយ​ឆ្លងកាត់​ស្ពាន​តូច​មួយ​រៀបចំ​ដោយ​សមាគម​កាំ​ពី ហើយ​ភ្ញៀវទេសចរ​ត្រូវ​បង់ប្រាក់ ៥០០​រៀល ។ ចំពោះ​តម្លៃ​ជួល​តូប​វិញ​ក្នុង​ថ្ងៃ​ធម្មតា ១០០០០​រៀល ប៉ុន្តែ​ក្នុង​ថ្ងៃ​បុណ្យ​ទាន​ធំៗ​វិញ តម្លៃ​តូប​ជួល​កើន​ដល់ ១​ម៉ោង ១០០០០​រៀល។

រមណីយដ្ឋាន​កាំ​ពី ក៏​មាន​រៀបចំ​ជា​សេវាកម្ម​ម្ហូបអាហារ និង​ភេ​ស​ជ្ជះ​ជូន​ភ្ញៀវ ទេសចរ​ដែល​បាន​ចូល​ទស្សនា ។ តំបន់​កាំ​ពី​នេះ​ក៏​ជា​ជម្រក​ពូជ​ត្រី​ធំៗ បើ​តាម​អាជីវករ​នៅទីនេះ​បាន​ប្រាប់ថា ត្រី​ក្អែក​ដែល​មាន​ទំហំ​ប៉ុន​ភ្លៅ​មួយ​កំណាត់​តម្លៃ ៣០០០០​រៀល ។ នៅ​រដូវ​បុណចូលឆ្នាំ​ប្រពៃណី​ចិន​នេះ ឃើញ ថា​មាន​ភ្ញៀវទេសចរ​ចូល​មក​ទស្សនា​រមណីយដ្ឋាន​កាំ​ពី​យ៉ាងច្រើន​កុះករ ដែល​ពួកគាត់​ទាំងនោះ​មក​ពី​រាជធានី ភ្នំពេញ និង​តំបន់​ជុំវិញ​រមណីយដ្ឋាន ។

លោក យស គន្ធ ដែល​ជា​ភ្ញៀវទេសចរ​ម្នាក់​ដែល​បាន​មក​ទស្សនា រមណីយដ្ឋាន​កាំ​ពី​បាន​ប្រាប់ ដំណឹង ឲ្យ​ដឹងថា គាត់​ពិត​មាន​ភាពសប្បាយ​រីករាយ​ណាស់​ដែល​នេះ​ជា​លើកដំបូង របស់​គាត់​បាន​មក​ទ​ស្សនា​តំបន់​ទឹក​ហូរ​ដល់​ស្រស់ត្រកាល​នៃ​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ​នេះ ។ រូបគាត់​បាន​មក ពី​ភ្នំពេញ ជាមួយ​មិត្ត​ភ​ក្រ​របស់គាត់​ចំនួន ១២ រូប​ផ្សេងទៀត បាន​ងូតទឹក​យ៉ាង​សប្បាយ​រីករាយ ព្រម​ទាំ​ង​ផ្តិត​យក រូបភាព​ធម្មជាតិ​នៃ​រមណីយដ្ឋាន​ទុកជា​អនុស្សាវរីយ៍​ផងដែរ៕
5d1ad546-b8ab-4539-b30c-91cc3d76c3e1

30d37963-be45-4aa8-825c-c5cbc1e09590DSC_1781imageskampi

មតិយោបល់