ប្រទេសហ្វីលីពីន៖ មនុស្ស ស្លាប់កើនឡើងដល់ ១៣នាក់ ហើយមនុស្ស ៩នាក់កំពុងបាត់ខ្លួន ដោយសារព្យុះ ត្រូពិច Kompasu

រដ្ឋាភិបាលប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ ដោយសារព្យុះ ត្រូពិច Kompasu បានកើនឡើងដល់ ១៣នាក់ ហើយមនុស្ស ៩នាក់កំពុងបាត់ខ្លួន។

ក្រុមប្រឹក្សាកាត់បន្ថយហានីភ័យ និងគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ជន រងគ្រោះភាគច្រើនបានស្លាប់ដោយសារការរអិលបាក់ដី និងទឹកជំនន់ នៅតំបន់ភាគខាង ជើងប្រទេសហ្វីលីពីន និងខេត្ត Palawan ជាខេត្តប្រជុំកោះ។

ព្យុះត្រូពិកដែលចេញពីប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ បានបង្កឱ្យមានទឹកជំនន់ និងការបាក់ដី ខណៈមនុស្សជិត ២.០០០នាក់ត្រូវបានជម្លៀសទៅកាន់ ទីសុវត្ថិភាព។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *