ប្រតិបត្តិការKeplerរបស់អង្គការNasaបានរកឃើញប្រព័ន្ធភពថ្មីមួយដែលមានភពតូចៗមួយចំនួនមានរាងស្រដៀងនិងភពផែនដីដែលនៅជុំវិញព្រះអាទិត្យផងដែរ។
ភពទាំងនោះស្ថិតនៅក្នុងចំណុចមួយដែលគេហៅថាKepler-37មានចម្ងាយប្រមាណ210ឆ្នាំពន្លឺពីផែនដីយើង។ក្នុងចំនោមនោះភពដែលតូចជាងគេគឺKepler-37bមានទំហំធំជាងព្រះច័ន្ធបន្តិច។អ្នកតារាវិទូវិទ្យាសាស្ត្រជឿជាក់ថាភពនេះមិនមានបរិយាកាសសមស្របសម្រាប់ការរស់នៅនោះទេហើយមានស្ថានភាពសុទ្ធតែថ្មផង។
ភពមួយទៀតដែលស្ថិតនៅក្បែរនោះKepler-37dជាភពមានទំហំតូចជាងភពព្រះសុក្រហើយធំជាងភពផែនដីពីរដង។
កំដៅនៃភពក្នុងប្រព័ន្ធភពមួយនេះអាចមានកំដៅរហូតដល់800ហ្វារិនហៃដែលត្រូវជាជាង400អង្សារ៕
មតិយោបល់