ព័ត៌មានជាតិ

អ៊ី​រ៉​ង់​​​​នៅ​តែ​មា​ន​​ឆ​ន្ទះ​​ក្នុ​ង​​កា​រ​ច​រ​ចា​រ​​ជា​​មួ​យ​​IAEA​

ស៊ិន​ហួរ​៖​ទី​ក្រុងតេហ​រ៉ង់​បានប្រកាសពី​ជំហ​ររបស់​ខ្លួន​ក្នុងការ​តាំងចិត្ត​បន្ត​ការពិភាក្សា​ជាមួយនឹង​ទីភ្នាក់ងារ​ថាមពល​អាតូមិ​ក​អន្តរជាតិ​IAEA​និង​ក្រុម​អ្នក​ឃ្លាំ​អាវុធ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិរ​ហូត​ដល់​ដំ​ណោះ​​ស្រាយ​ណា​មួយ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ប្រសើរ​ត្រូវ​បាន​ដាក់ចេញ​។​នេះ​ជា​ការឆ្លើយតប​ទៅ​នឹងរ​បាយ​ការណ៏​របស់​IAEA​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅលើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។​
myriam20130209102506240
​របាយ​ការណ៏​របស់​IAEA​បាន​និយាយថា​អ៊ីរ៉ង់​កំពុង​បាន​ចាប់ផ្តើម​នូវ​ការដំឡើង​នូវ​ឧបករណ៍​IR-2m​ដែល​អាន​ផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ជាច្រើន​សំរាប់​ប្រទេស​អ៊ីរ៉ង់​។​បើទោះបី​ជាយ៉ាងណាក៏ដោយ​ទី​ក្រុងតេហ​រ៉ង់​បាន​ចេញ​មក​បដិសេធ​ថា​អ៊ុយ​រា​ញ៉ូម​នឹង​ទទួលបាន​តែ​5%​ប៉ុណ្ណោះ​ក្រោយពី​ដំណើរ​ការ​IR-2m​ហើយ​។​

​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​ទី​13​ខែ​កុម្ភះ​កិច្ចប្រជុំរវាង​ប្រទេស​អ៊ីស្លាម​មួយ​នេះ​ជាមួយនឹង​IAEA​គឺ​មិន​មាន​លទ្ធផល​ល្អ​គាប់ប្រសើរ​អ្វី​នោះ​ទេ​៕​

មតិយោបល់