Reuters៖ ពួកប្រទេសចាយលុយអឺរ៉ូ នឹងមិនមានកំណើនសេដ្ឋកិច្ចកើនឡើងទេ រហូតដល់ឆ្នាំ ២០១៤ ដោយអ្នកវិភាគបានជឿជាក់ថា បណ្ដាលមកពីធនាគារខ្វះលុយសម្រាប់ឲ្យខ្ចី។
យោងតាមគណៈកម្មាធិការប្រទេសចាយលុយអឺរ៉ូ បានឲ្យដឹងថា សេដ្ឋកិច្ចរួមរបស់ប្រទេសដែលស្ថិតនៅក្នុងតំបន់ចាយលុយអឺរ៉ូ នឹងធ្លាក់ចុះ ០,៣ភាគរយ នៅក្នុងឆ្នាំ ២០១៣ នឹងក្លាយទៅជាវិបត្តិជាលើកទី២ ហើយនឹងមានរយៈពេលវែងជាកាលពីឆ្នាំ ២០០៩។
កាលពីចុងឆ្នាំ ២០១២ កន្លងទៅ ប្រធានសភាពអឺរ៉ុបបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចនៅក្នុងតំបន់ចាយលុយអឺរ៉ូ មានការកើនឡើង ០,១ភាគរយ នៅក្នុងឆ្នាំ ២០១២ ប៉ុន្តែនៅពេលនេះបែបជាផ្ទុយពីការប៉ាន់ប្រមាណ ដោយសារតែលក្ខខណ្ឌនៃប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនវិនិយោគទុន ក្រុមហ៊ុនអចលទ្រព្យ ត្រូវបានពន្យាពេល។
គណៈកម្មាធិកាតំបន់ចាយលុយអឺរ៉ូបានយល់ឃើញថា សេដ្ឋកិច្ចនៅក្នុងតំបន់នេះនឹងកើនឡើង ១,៤ភាគរយនៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែបើធៀបនឹងឆ្នាំ ២០១២ កម្រិតទាប់ជាង ០,៦%។
ធនាគារកណ្ដាលរបស់សហគមន៍អឺរ៉ុប បានសន្យាកាលពីឆ្នាំកន្លងទៅថា នឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារតម្លៃរូបិយវត្ថុរបស់ខ្លួនឲ្យគេចផុតពីហានិភ័យ។ ប៉ុន្តែដោយសារតែវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ ២០០៨-២០០៩ វាមានស្ថានភាពធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យការស្រោចស្រង់វិបត្តិនេះបន្តរហូតដល់ឆ្នាំ ២០១៤។
គណៈកម្មាធិការតំបន់ចាយលុយអឺរ៉ូ បាននិយាយថា ប្រសិនបើមានប្រទេសណាដែលមានបញ្ហានៅមិនទាន់ធូរស្រាល នឹងត្រូវយកទៅដោះស្រាយនៅពាក់កណ្ដាលឆ្នាំ ២០១៣៕
មតិយោបល់