ព័ត៌មានជាតិ

ជា​តិ​​កា​ហ្វេ​​អ៊ី​​ន​​ធ្វើ​​ឲ្យ​​ទា​រ​ក​​ក្នុ​​ង​​ផ្ទៃ​​មា​ន​​ទ​ម្ង​​ន់​ស្រា​ល​​​

​ការសិក្សា​បានបង្ហាញ​ថា កាហ្វេ​ស្រស់​មួយ​ពែង​ជាប្រចាំ​ថ្ងៃ វា​ជា​ឳ​កាស​មួយ​សម្រាប់ធ្វើ​ឲ្យ​ការ​ផ្តល់កំណើតទារក​មាន​ទម្ងន់​ស្រាល​។ ការស្វែងរក​ថ្មីៗ​នេះ ដែល​មិនទាន់​គ្រប់​ជ្រុងជ្រោយ ធ្វើឡើង​តាមរយៈការបង្ហាញ​ប្រាប់ អំពី​ការសិក្សា​ខ្នាត​ធំ​របស់​ជនជាតិ Scandinavian ស្តីអំពី​ការប្រើប្រាស់​ជាតិ​កាហ្វេ​អ៊ី​ន អំឡុងពេល​មា​នគ​ភ៌។ កម្រិត​នៃ​ការប្រើប្រាស់​ប្រចាំថ្ងៃ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ពី ២០០​ទៅ​៣០០មី​លី​ក្រាម គឺ​ប្រហាក់ប្រហែល​នឹង​កាហ្វេ​ស្រស់​មួយ​ពែង ឬ​ពីរ​ពែង ដែល​វា​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទារក​តូច​សម្រាប់​អាយុកាល​នៃ​ស្ត្រី​មា​នគ​ភ៌ ដោយ​ឡើង​រហូតដល់​៦៥%​។ ការរួម​ផ្សំគ្នា​ពី​ការជក់បារី​ដោយផ្ទាល់​គឺជា​កត្តា​គ្រោះថ្នាក់​ដ៏​សំខាន់​មួយ​​ដែល​ធ្វើ​ឲ្យ​ទម្ងន់ស្រក​ចុះ​ និង​បណ្តាល​ឲ្យ​ជាតិ​កាហ្វេ​អ៊ី​ន​ជ្រាបចូល​បាន​។

pregnant-woman-coffeeយោងទៅតាម​អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា​កាហ្វេ​ជា​ធាតុ​ផ្សំ​រួមមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​ស្ត្រី​មាន​គ​ភ៌ប៉ុន្តែ​មិនមែន​គ្រប់​ប្រភព​នៃ ជាតិ​កាហ្វេ​អ៊ី​ន​នោះទេ​។ វា​ជា​មូលហេតុ​អាថ៌កំបាំង​។ វា​អាច បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​ខ្លះ​ចំពោះ​ឥរិយាបថ​ជាជាង​ផលប៉ះពាល់​នៃ​សារធាតុ​កាហ្វេ​អ៊ី​ន​។ ថ្មីៗ​នេះ អង្គការ​សុខភាព​ភិ​ពក​លោក​បានផ្តល់​អនុសា​សន៍​ចំពោះ​ការកំណត់​ប្រើប្រាស់ ជាតិ កាហ្វេ​អ៊ី​ន​ត្រឹមតែ​៣០០​មី​លី​ក្រាម​សម្រាប់​ស្ត្រី​មា​នគ​ភ៌​ក្នុង​មួយថ្ងៃ​។ ទោះបីជា​ការសិក្សា ថ្មីៗ​នេះ​បង្ហាញ​ប្រាប់ថា​ត្រឹមតែ ២០០​មី​លី​ក្រាម​ក៏​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​កើនឡើង ចំពោះ អាយុកាល​នៃ​ស្ត្រី​មា​នគ​ភ៌ផងដែរ​។

អ្នកស្រាវជ្រាវ​បាន​សរុបសេចក្តី​បន្ទាប់​ការសរសេរ​​តាម​អន​ឡាញ​ប្រចាំថ្ងៃ BMC Medcine គឺ​ការចូល​រូ​ម​នេះ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​ និង​ផ្ដល់អនុសាសន៍​ឲ្យ​បាន​វែងឆ្ងាយ ដូច្នេះ​ប្រហែលជា​ត្រូវធ្វើ​ការវាយតម្លៃ​ម្តងទៀត​។ ទារក​ដែល ត្រូវបាន​និយាយថា​មាន​ទម្ងន់ស្រាល​ប្រសិនបើ​ទម្ងន់នោះ​ប្រហែល​៤,៤ ផោន រឺ​តិចជាង បន្ទាប់ពី​រយៈពេល​មា​នគ​ភ៌ធម្មតា​។ ទារក​អាចមាន​ការឈឺចាប់​តាំងពី​កំណើត ឬ បញ្ហាសុខភាព​រយៈពេល​យូរ​រួមជាមួយ​ការធ្វើ​ឲ្យ​សរសៃប្រសាទ​ចុះខ្សោយ​។ ស្រប​ជា​មូ​យ​នឹងអាហារ​បំប៉ន និង​អុកស៊ីសែន​ជាតិ​កាហ្វេ​អ៊ី​ន​បាន​ឆ្លងកាត់​ទងសុក ក៏ប៉ុន្តែ​វា​មិនអាច​ងាយស្រួល ធ្វើ​ឲ្យ​រអាក់រអួល​ការវិវត្ត​នៃ​គ​ភ៌បានទេ​៕

640_Coffee

មតិយោបល់