ព័ត៌មានជាតិ

ដំណោះស្រាយ​ក្រៅ​តុលាការ​រវាង qb និង Smart នៅ​មិន​ទាន់​បញ្ចប់​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៣​ខែមិថុនា ឆ្នាំ ២០១៤ ម្សិលមិញ​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត qb និង Smart បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​មកពី​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​កំពុង​កើត​មាន​របស់​ក្រុមហ៊ុន​ទាំងពីរ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ទេ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​កាសែត ខេ​ម​បូឌា ដេលី​។​

​កិច្ចប្រជុំ​ត្រូវបាន​ធ្វើឡើង​អស់​រយៈពេល​ប្រមាណ​ជា ១​ម៉ោង នៅ​ការិយាល័យ​របស់ TRC ដែល​មាន​ការចូលរួម​ពី លោក អា​ឡាន ស៊ីន​ហ្វៀល នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត qb និង​លោក ថូ​ម៉ាស ហាន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Smart បាន​ជួប​ជាមួយ​លោក អ៊ុក ដូ​រ៉ានី ជា​មន្ត្រី​ទី​២​នៃ TRC ព្រមទាំង​មន្ត្រី​ជាច្រើន​រូប​ផ្សេងទៀត​។​

​ក្រោយ​ពី​កិច្ចប្រជុំ​ចប់ នាយក​ប្រតិបត្តិ​មក​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងពីរ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ប៉ុន្តែ​ក្រុមហ៊ុន qb កំពុង​គំរាម​ប្ដឹង​ក្រុមហ៊ុន Smart ទៅ​តុលាការ​ជុំវិញ​ការចោទប្រកាន់​ទាំងនោះ ប៉ុន្តែ​ក្រុម​មន្ត្រី TRC បាន​និយាយថា ពួក​គេ​ចង់​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្រៅ​តុលាការ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន qb បាន​ចោទប្រកាន់​ក្រុមហ៊ុន Smart ថា​បាន​អូសទាញ​អតិថិជន និង​បាន​បង្ខូចកេរ្តិ៍​របស់ខ្លួន នៅ​មិន​ពេល​កិច្ចព្រមព្រៀង​បញ្ចប់​ការប្រើប្រាស់​សេវ​កម្ម រ៉ូមី​ង​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​៕​
smart-vs-qb

មតិយោបល់