ព័ត៌មានជាតិ

BlackBerry កំពុងសំងំផលិត Tablet ថ្មី

ក្រុមហ៊ុន BlackBerry បានប្ដូរឈ្មោះពី Research In Motion (RIM) នៅថ្ងៃបង្ហាញប្រព័ន្ធដំណើរការ BlackBerry 10 និងស្មាតហ្វូន BlackBerry Z10។ ក្រោយពីស្មាតហ្វូន z10 ចេញលក់នៅលើទីផ្សារ BlackBerry បានផ្ដល់ព័ត៌មានថា នៅក្នុងប្រទេសកាណាដា និងចក្រភពអង់គ្លេស លក់ដាច់ទ្វេដងជាងម៉ូដមុនៗ។

playbook1

នៅថ្ងៃនេះ យោងតាមគេហទំព័ររបស់កាណាដាមួយ បានរាយការណ៍មកថា ក្រុមហ៊ុន BlackBerry កំពុងតែសំងំផលិត Tablet ដំបូងរបស់ខ្លួន ដែលនឹងចេញលក់ក្នុងឆ្នាំនេះ។
ប្រភពដដែលបានបន្តទៀតថា Tablet របស់ BlackBerry គឺរចនាឡើងពោរពេញដោយភាពល្អប្រណិត ប៉ុន្តែមិនបានបញ្ជាក់ថា រូបរាងបែបណា និងលក្ខណៈពិសេសមានអ្វីខ្លះនោះទេ។
ដោយឡែក ក៏មានព័ត៌មានមកពីលោក Sarim Aziz ដែលជាប្រធានផ្នែកអភិវឌ្ឍន៍របស់ BlackBerry ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា នៅពេលនេះ BlackBerry កំពុងតែធ្វើការយ៉ាងសកម្មលើការផលិត Tablet ថ្មីដែលយក PlayBook មកធ្វើកំណែទម្រង់។
គួរបញ្ជាក់ផងដែរថា កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនស្រាវជ្រាវមួយបានផ្ដល់របាយការណ៍ចុងក្រោយមកថា នៅក្នុងប្រទេសកាណដា BlackBerry លក់ដាច់ជាងគេបង្អស់ចាប់តាំងពីចេញលក់ ពោលគឺឈ្នះ Galaxy S3 និង iPhone 5៕

មតិយោបល់