ព័ត៌មានជាតិ

Beckham និយាយថា​ ការ​ប្រកួត​នៅ​សប្ដាហ៍​ក្រោយ​នេះ​ធ្វើ​ឲ្យ​ Ronaldo​ ក្ដុកក្ដួល​ចិត្ត​

David Beckham បាន​និយាយ ការ​ត្រឡប់មកវិញ​នូវ​ជើង​ទី​ពីរ​នៃ​ការ​ជ​ម្រុ​ស​ដណ្តើម​ពានរង្វាន់ Champion League របស់ Real Mardrid នឹងធ្វើ​ឲ្យ​កីឡាករ Cristiano Ronaldo មាន​អារ​ម្ម​ណ៏​ក្តុកក្តួល​នៅពេល​មកដល់ Old Trafford វិញ​។​

davidbeckham

Beckham បាន​និយាយ​បន្ថែមទៀតថា Ronaldo មាន​អ្នកគាំទ្រ​ស្រលាញ់​គាត់​ច្រើន​ហើយ​បិសាច​ក្រហម​ក៏​ជា​អ្នក​ធ្លាប់​យល់ចិត្ត​ថ្លើម​គ្នា​កាលពីមុន ដូចនេះហើយ​ការប្រកួត​ជើង​ទី​ពីរ​នេះ​ប្រាកដជា​ល្អមើល​បំផុត​ជាក់​ជាមិនខាន​។ កីឡាករ Beckham​ដែលមាន​អាយុ​៣៧​ឆ្នាំ​នឹងចូលរួម​ទស្សនាការ​ប្រកួត​នេះ​ដោយផ្ទាល់​នៅ​ថ្ងៃ​ពុធ សប្តាហ៍​ក្រោយ​នៅ Old Trafford មុន​ត្រៀមខ្លួន​ការពារ​លទ្ធផល​ដែល​ក្រុម PSG របស់ខ្លួន​ឈ្នះ Valencia នៅក្រៅ​ទឹកដី​កាលពី​ជើង​ទីមួយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ​។​

cristiano-ronaldo-320

​គាត់​បានបញ្ជាក់​ពី​ជំនឿ​របស់​ក្រុម PSG ក្នុងការ​ដណ្តើម​ឱកាស​ក្នុង​វគ្គជ​ម្រុ​ស​លើក​នេះ ប៉ុន្តែ​គាត់​គាត់​ក៏បាន​ប្រហើរ​ពាក្យ​ណែនាំ​ខ្លះ​ដល់ AC Millain ដែល​បាន​បំបាក់​លេខ​១​លើ​លោក Barcelona ដោយ​លទ្ធផល ២​ទល់នឹង​0 ថា​កុំ​មានការ​ធ្វេសប្រហែស​ឲ្យ​សោះ​លើ​ជំនួប​ទី​ពីរ​របស់ខ្លួន​ព្រោះថា​លទ្ធផល​នេះ​អាច​មិនមែនជា​បញ្ហា​ចោទ​សម្រាប់ Barcelona នោះទេ​៕

មតិយោបល់