ប៉េកាំង៖កាលពីម្សិលមិញនេះចិនបានចេញមកប្រកាសថាស្ថានីយអវកាសរបស់ខ្លួននឹងបើកឲ្យមានឱកាសសម្រាប់អ្នកវិទ្យាសាស្រ្តនានាមកពីជុំវិញពិភពលោកក្នុងការស្រាវជ្រាវដកពិសោធរវាងគ្នានិងគ្នា។
ស្ថានីយអវកាសរបស់ប្រទេសចិននឹងបើកសម្ភោធជាផ្លូវការនាដំណាច់ឆ្នាំ2020ក្នុងគោលបំណងឲ្យមានទំនាក់ទំនងគ្នានៃការរុករកពិភពអាវកាសជាមួយបណ្តាប្រទេសដទៃទៀតលើលោក ដែលស្ថានីយអវកាសនេះនឹងបំពាក់ដោយប្រអប់ស្ថានីយដល់ទៅបី ដែលមួយក្នុងចំណោមជាចំណតសម្រាប់ប្រអប់ផ្ទុកទំនិញនិងយានដែលត្រូវចេញចូលហើយពីរប្រអប់ទៀតសម្រាប់អវកាសយានិកធ្វើការ។សរុបទាំងអស់ទាំងប្រព័ន្ធដំណើរការនិងទំងន់សរុបគីមានប្រហែលជា90តោន។
ស្ថានីយអវកាសនេះសាងសង់ឡើងតម្រូវឲ្យនឹងមានអាកាសយានិកបីនាក់ធ្វើការនៅលើនោះសម្រាប់រយះពេលកន្លះឆ្នាំហើយនឹងផ្លាស់ប្តូរជារៀងរាល់កន្លះឆ្នាំរហូតដល់ប្រតិបត្តិការរបស់ខ្លួនបានសម្រេច។គួរបញ្ជាក់ផងដែរថាប្រអប់អវកាសអាចមានលទ្ធភាពបំពាក់បន្ថែមនូវទូប្រអប់ដទៃទៀតសម្រាប់ការស្រាវជ្រាវនេះ៕
មតិយោបល់