ព័ត៌មានជាតិ

មិន​ដល់​មួយ​ម៉ោង​ផង​ Nexus 4​ លក់​អស់​ គ្មាន​សល់​នៅ​ US​

យោងតាមសារព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រ Business Insider នៅថ្ងៃទី ១៣ខែវិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញនេះថា ក្រុមហ៊ុន Google បានលក់ដាច់អស់នូវស្មាតហ្វូន Nexus 4 ក្នុងរយៈពេលមិនដល់មួយម៉ោងនៅក្នុងសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Google បានដាក់លក់នូវស្មាតហ្វូន Nexus 7 នៅលើ Google Play ដែលជា Store របស់ Google ក្នុងតម្លៃ ២៩៩ដុល្លារអាមេរិក សម្រាប់ 8GB និង ៣៤៩ដុល្លារអាមេរិក សម្រាប់ 16GB ដោយមិនមានជាប់កុងត្រាអ្វីទាំងអស់។

ក្រោយពីក្រុមហ៊ុន Google ប្រកាសដាក់លក់នូវ ម៉ូដែលមួយនេះ ភ្លាម អតិថិជនដែលរស់នៅសហរដ្ឋអាមេរិកបានធ្វើការបញ្ជាទិញ ដោយគ្មានសល់សូម្បីតែមួយគ្រឿង ក្នុងរយៈពេលមិនដល់មួយម៉ោងផង។

គេនៅមិនទាន់ដឹងពីតួលេខនៃចំនួនដែលបានលក់នោះទេ តែសង្ឃឹមថា ក្រុមហ៊ុន Google នឹងផ្តល់នូវរបាយការណ៍នៃការលក់ Nexus 4 នេះ។

គួរបញ្ជាក់ផងដែរថា Nexus 4 ជាស្មាតហ្វូនដែលបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Google និង LG ដែលនៅក្នុងនោះ Nexus 4 ប្រើប្រាស់នូវប្រព័ន្ធដំណើរការ Android 4.2៕

មតិយោបល់