ព័ត៌មានជាតិ

ទា​ហា​ន​ស៊ី​រី​​ស្លាប់ ៣៥ នាក់​ និង អ៊ី​រ៉ាក់​ ៤ នាក់​​​ដោយ​សារ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​​ភាគ​ខាង​ជើង​ប្រទេស​អ៊ី​រ៉ាក់​

ប្រភព​ពី​ប៉ូលិស​​នៃ​ខេត្ត​Anbar​បាន​រាយការណ៍​ប្រាប់​ដល់​សារ​ពត៍​មាន​ស៊ីនហួរ​ថា ទាហាន​ស៊ី​រី​ដល់​ទៅ​ 35​ នាក់ ​និង​ទាហាន​អ៊ីរ៉ាក់​ ​​4​នាក់​ ​​ទៀត​ត្រូវបាន​សម្លាប់​ក្នុង​ហេតុ​ការណ៏បាញ់ប្រហា​រមួយ​ពី​សំណាក់​ក្រុម​ប្រដាប់​ដោយ​អាវុធ​នៅពេល​ដែល​ទាហាន​អ៊ីរ៉ាក់​កំពុង​ដង្ហែ​រក្បួន​ជូន​កងទ័ព​ស៊ី​រី​ក្នុង​ខេត្ត​Anbar​ប្រទេស​អ៊ីរ៉ាក់​។​មាន​ទាហាន​អ៊ីរ៉ាក់​ចំនួន​7​នាក់​ទៀត​ត្រូវបាន​រងគ្រោះ​ផងដែរ​ក្នុង​ការបាញ់ប្រហារ​លើក​នេះ​។​
syria-statue_2499770b
​ការ​ដង្ហែ​រកងទ័ព​ស៊ី​រី​ចេញពី​អ៊ីរ៉ាក់​លើក​នេះ​គឺ​ដោយសារ​តែ​ក្រុម​ប្រឆាំង​របស់​ស៊ី​រី​បាន​ប្រយុទ្ធ​កាន់កាប់​ព្រំដែន​Al-Yaroubiyah ដែល​ពួកកងទ័ព​ស៊ី​រី​បាន​ធ្លាប់​ឈរជើង​ហើយ​ការបញ្ជូន​ទៅ​វិញ​នេះ​នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​ស៊ី​រី​វិញ​តាម​ព្រំប្រទល់​ត្រង់​ទីក្រុង​តំបន់​Al-Walid​នៃ​ខេត្ត​Anbar​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​ព្រំប្រទល់​រវាង​ប្រទេស​ទាំង​ពីរ​គឺ​មាន​ចំងាយ​ប្រហែលជា​600​គីឡូ​ម៉ែត​។​
​អ៊ីរ៉ាក់​ជា​អ្នកទទួលយក​ក្រុម​ទាហាន​ស៊ី​រី​ដែល​បាន​ប្រយុទ្ធ​ចាញ់​ក្រុមប្រឆាំង​ហើយ​យក​មក​ទទួល​ការព្យាបាល​នៅក្នុង​អ៊ីរ៉ាក់​ដោយ​យក​មូលហេតុ​ថា​ជា​ការសង្គ្រោះ​ក្រោមរូបភាព​អំពើ​មនុស្ស​ធ​ម៍​។​

​ការប្រយុទ្ធ​កើតឡើង​នៅ​ប្រមាណ​តែ​ជា​ចំងាយ​375​គីឡូ​ម៉ែត​ពី​ទីក្រុង​បា​ដា​ដ​ហើយ​ត្រូវបាន​រាយការណ៍​ថា​មិន​មាន​ក្រុម​ណា​ចេញ​មក​ទទួលខុសត្រូវ​លើ​ហេតុការណ៍​មួយ​នេះ​ទេ​។​ឡានក្រុង​មួយ​និង​រថយន្ត​ទាហាន​អ៊ីរ៉ាក់​ចំនួន​ពីរ​ទៀត​ត្រូវ​បាន​បាញ់​និង​ដុត​កំទេច​ដោយ​ក្រុម​ខ្មាន់កាំភ្លើង​៕​

មតិយោបល់