ព័ត៌មានសិល្បៈ និងកម្សាន្ត

ច​ចាម​អារាម​ថា នាយក​យ កូន​នាយ​កុយ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ​ដែរ​

គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ក្នុងអំឡុង​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃ​ទី ៧ ខែ មិនា ឆ្នាំ ២០១៣ នៅ​ស្រុក​ព្រៃនុប ខេត្ត​ព្រះសីហនុ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ស្លាប់ ៤ នាក់ និង​របួស ២ នាក់ ក្នុង​ចំណោម​មនុស្ស ១០ នាក់ ។​

​អ្នក​រង​គ្រោះថ្នាក់​ចរាច​រណ៍​នេះ​ត្រូវបាន​គេ​ដឹងថា ជា​តារា​ចម្រៀង​ដ៏​ល្បីល្បាញ របស់​ផលិតកម្ម សាន់ដេ លោក ខេមរៈ សិរី​មន្ត ។​

​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា អ្នក​ដែល​ស្លាប់​គេ​ស្គាល់​ច្បាស់​នោះ​គឺ កូន​នាយ កុយ ឈ្មោះ​ជី វិរៈ និង​កូន​លោកយាយ​សំណាង ដែល​ជា​ក្រុម​រាំ​របស់​តារាចម្រៀង ខេមរៈ សិរី​មន្ត តែ​លោក ខេមរៈ សិរី​មន្ត​ទទួល​រង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ​។​

​នៅក្នុង​យប់កើតហេតុ លោក វ៉ាត លី​ម៉េង អ្នកដឹកនាំ​សម្តែង នៅ​ក្នុង​ផលិតកម្ម សាន់ដេ បានធ្វើការ បង្ហា្ញ​ញ Wallpost លើ​ហ្វេ​សប៊ុក​ថា លោក​កំពុងធ្វើដំណើរ​ទៅកាន់​កំពង់សោម ពោល​គឺ​ចំណុច​កើតហេតុ និង​ថែម​ទាំង​បញ្ជាក់ទៀតថា ខេមរៈ សិរីមន្ត គឺ​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​របួស​ស្រាល​តែប៉ុណ្ណោះ ។​លោក​បាន​បញ្ជាក់ទៀតថា លោក ហេង ពិ​ទូ ដែល កំពុង​ព្រលឹងចុងសក់ គេ​ល្បី​ថា​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ គឺ​មិន​មាន​វត្តមាន​តារាចម្រៀង​រូប​នេះ​ក្នុង​គ្រោះថ្នាក់​នេះ​ដែរ ដោយ​លោក​គឺ​នៅ​ភ្នំពេញ ។​

0123-375x500

​ជុំវិញ​កាល​ស្លាប់​ខាងលើ លោក ជី វិរៈ ត្រូវជា​កូន​របស់​នាយ​កុយ មាន​វ័យ ១៧ ឆ្នាំ ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ គេ​បែរជា​ល្បី​ថា​នាយ ក​យ ដែល​ជា​កូន​នាយ​កុយ កំពុង​លេង​កំប្លែង​រាល់​ថ្ងៃ​នោះ​ស្លាប់​ទៅ​វិញ ។​

​ចំណែក​សម្តី​របស់​នាយ កុយ ដែល​បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុក​មួយ បានឲ្យដឹងថា “​ដោយ​ក្តី​ក្តុកក្តួល​ទាំងយ​ប់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​សម្លាប់​កូនប្រុស​គាត់​ម្នាក់ ឈ្មោះ ជី វីរៈ ដែល​ជា​កូន​ប្រពន្ធក្រោយ មាន​អាយុ​ទើប ១៧​ឆ្នាំ​ប៉ុណ្ណោះ​។ លោក​បន្តថា កូនប្រុស​របស់​គាត់ ជា​សមាជិក​ក្រុម​រាំ​ឲ្យ​ខេម​រៈ សេរី​មន្ត​។​

120801083913

​នាយ​កុយ បាន​មានប្រសាសន៍​ទាំង​អួលដើមក​ទៀតថា នៅវេលា​ម៉ោង រហូតដល់​វេ​លាម៉​ងជាង ១២​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៨ ខែ​មីនា រូប​លោក​កំពុង​រង់ចាំ​ទទួល សព​កូន ដែល​ដឹក​បញ្ជូន​មក​ពី​ក្រុងព្រះសីហនុ​។​”

​ដោយ​ក្តីអះអាង​ខាងលើ សូម​ប្រិយមិត្ត​ទាំងអស់​ឈប់​ច​ចាម​អារាម​ដោយ​ធ្វើឲ្យ នាយក​យ កូន​នាយ​កុយ ភ័យ​ទៀត​ទៅ​៕​

មតិយោបល់