ព័ត៌មានជាតិ

រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន​

​រមណីយដ្ឋាន​ភ្នំ​យ៉ាត​

​ជា​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌ និង​ប្រវត្តិសាស្ត្រ ដែល​ជា​វត្ត​ចាស់​សាងសង់​ជា​រាង​វត្ត​កូឡា​។ ភ្នំ​យ៉ា​ត​មាន​ទីតាំង​ស្ថិតនៅ​ក្រុង​ប៉ៃលិន​ខាងស្តាំ​ដៃ​ពី​ទីក្រុង​ប៉ៃលិន​តាម​ផ្លូវជាតិ​លេខ​១០​។ ភ្នំ​យ៉ាត​ជា​តំបន់​ដែល​មាន​អបិយ​ជំនឿ​ខ្លាំងក្លា​ណាស់​សម្រាប់​​​អ្នក​ដែល​រស់នៅក្រុ​ង​ប៉ៃលិន និង​អ្នកដំណើរ​​ឆ្លងកាត់​តំបន់​នោះ ជា​ពិសេស​ជា​តំបន់​ដែល​នៅសល់​រ៉ែ​ត្បូង​ច្រើនជាងគេបង្អស់​នៅក្នុង​ក្រុង​ប៉ៃលិន​។​
Pailin
​រមណីយដ្ឋាន​ភ្នំ​កុយ​

​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​។ តំបន់​នេះ​មាន​ចំងាយ​២០​គម ពី​ក្រុង​ប៉ៃលិន តាមផ្លូវ​ស្ទឹង​កាច់ សាលា​ក្រៅ ក្នុង​សង្កាត់​ស្ទឹង​កាច់ ខ័ណ្ឌ​សាលា​ក្រៅ​។​

​រមណីយដ្ឋាន​អូរ​អែម​

​ជា​តំបន់​រមណីយដ្ឋាន​ចាស់ ដែល​ស្ថិត​នៅក្នុង​សង្កាត់​អូរ​ច្រារ ខ័ណ្ឌ​ប៉ៃលិន​មាន​ចំងាយ​១០​គម​ពី​ក្រុងប៉ៃលិន​ហើយ​រមណីយដ្ឋាន​នេះ​ជា​រមណីយដ្ឋាន​ធម្មជាតិ​។​

​រមណីយដ្ឋាន​ក្បាល​អូរ​តា​វ៉ៅ​

​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដែល​ពោរពេញ​ទៅ​ដោយ​ទេសភាព​ល្អ​ត្រកាល រួមផ្សំ​ជាមួយ​នឹង​អូរ​ថ្លាឆ្វេង​។ តំបន់​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចំងាយ ៥​គម ពី​ក្រុង​ប៉ៃលិន​។​

​រមណីយដ្ឋាន​ទំនប់ទឹក​ភ្នំ​ជីងចក់​

​ជា​តំបន់​ទេសចរណ៍​ទើប​បង្កើត​ថ្មី​ចំងាយ​ប្រមាណ​៤​គម​ពី​ទីក្រុង​មាន​លក្ខណៈ​ជា​ទំនប់​ស្ទាក់​ទឹក​សំរាប់​បំរើ​អោយ​វិស័យ​កសិកម្ម​ហើយ​មាន​ធ្វើ​ស្ពាន​ឆ្លងកាត់​មាន​ទូក​សំរាប់​អុំ​និង​តូប​តូច សំរាប់​អង្គុយ​ព្រមទាំង​មាន​សួនច្បារ​ផ្កា​ចំរុះ​ពណ៌​គួរ​ជាទី​គយគន់​៕

មតិយោបល់