យោងតាមសេចក្ដីរាយការណ៍ថ្មីបានឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងចេញស្មាតហ្វូនត្រកូល Surface ក្នុងពេលឆាប់ៗនេះ។
នៅមុនពេលដែលក្រុមហ៊ុន Microsoft បង្ហាញប្រព័ន្ធដំណើរការ Widows Phone 8(WP8) ជាផ្លូវការ លោក Stephen Elop ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Nokia បានឆ្លើយទៅកាន់អ្នកសារព័ត៌មានថា ក្រុមហ៊ុន Microsoft នឹងមិនចេញស្មាតហ្វូនដែលប្រើប្រព័ន្ធដំណើរការ WP8 មកប្រកួតប្រជែងជាមួយនឹង Nokia នោះទេ ហើយលោកថែមទាំងបន្តទៀតថា វាគ្មានហេតុផលដែល Microsoft ត្រូវមានផងដែរ។
ថ្មីៗនេះ ក្រុមហ៊ុន Nokia បានធ្វើសន្និសិទមួយ ដោយបាននិយាយថា ក្រុមហ៊ុន Nokia កំពុងតែរៀបចំយុទ្ធសាស្ដ្រថ្មី ដែលអាចងាកមកចាប់អារម្មណ៍នឹងប្រព័ន្ធដំណើរការថ្មី ក្រៅពី WP8។ នៅពេលនេះ Nokia ហាក់ដូចជាជឿជាក់ថា Microsoft អាចនឹងបង្កើតស្មាតហ្វូនផ្ទាល់ខ្លួន។
នៅជាលើកទីមួយហើយ ដែលក្រុមហ៊ុន Nokia បង្ហាះឲ្យដឹងពីចំណាប់អារម្មណ៍លើ ស្មាតហ្វូនរបស់ Microsoft ព្រមទាំងអះអាងថា Microsoft អាចនឹងចេញស្មាតហ្វូននៅថ្ងៃអនាគត ហើយនេះជាក្ដីបារម្ភមួយដែល Nokia កំពុងតែភ័យព្រួយ ព្រោះថា បើសិនជា Microsoft ចេញស្មាតហ្វូនមែន ខ្លួនគឺជាគូប្រជែងធំបំផុត និងមុខគេ៕
មតិយោបល់