បាន គីមូន មាន​ក្ដីបារម្ភ​ចំពោះ​គម្រោង​បង្ហោះ​ផ្កាយ​រណប​កូរ៉េ​ខាង​ជើង

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា លោក បាន គីមូន អគ្គលេខាធិកា អង្គការសហប្រជាជាតិ កំពុងតែមានក្ដីព្រួយបារម្ភ លើគម្រោងបាញ់ផ្កាយរណបរបស់ប្រទេសកូរ៉េខាងជើង ដែលតាមគម្រោង នឹងធ្វើការ បាញ់បង្ហោះនៅខែក្រោយនេះ។

ស៊ិនហួ បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១២នេះថា នេះជាការលើក ឡើងពីបញ្ហា កង្វល់មួយរបស់ អង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹង ការប្រកាសរបស់កូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើង គ្រោង នឹងបាញ់បង្ហោះ ផ្កាយរណបដើម្បីអង្កេត ការណ៍អំពីផែនដី នៅចន្លោះ ថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូខាងមុខ នេះ ពីមជ្ឈមណ្ឌលអវកាស ស៊ូហេ ក្នុងខេត្ត ព្យុងហ្គាន របស់កូរ៉េខាងជើង។

កាលពីខែមេសា កូរ៉េខាងជើងបានព្យាយាម បាញ់បង្ហោះ ផ្កាយរណបមួយដែរ ដើម្បីជាការអបអរដល់ថ្ងៃខួប កំណើតលើកទី១០០ របស់ស្ថាបនិកលោក គីម អ៊ីលស៊ុង ដែលបានបង្កើតប្រទេសកូរ៉េខាងជើង ប៉ុន្តែការបង្ហោះនោះ បានទទួលបរាជ័យ ដោយផ្កាយរណបបាន ធ្លាក់ចូលទៅក្នុងសមុទ្រ។

លោក បាន គីមូន បាននិយាយថា ទង្វើរបស់កូរ៉េខាងជើងកំពុងតែបង្ហាញពីការបំពានដោយត្រង់តែម្តងមក លើដំណោះស្រាយរបស់ ក្រុមប្រឹក្សា សន្តិសុខ យូអិនឆ្នាំ១៨៧៤៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *