ព័ត៌មានជាតិ

តួលេខ​នៃ​ការលក់​រថយន្ត Lamborghini ក្នុង​ឆ្នាំ ២០១២ កើនឡើង ៣០%

​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័​រ​របស់​អ៊ីតាលី Lamborghini បានបង្ហាញ​របាយការណ៍​លក់​នៅក្នុង​ឆ្នាំ​២០១២ ដោយបាន​បញ្ជាក់ថា តួលេខ​នៃ​ការលក់​កើនឡើង ៣០​ភាគរយ​។​
​យោងតាម​របាយការណ៍​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ ២០១២ តួលេខ​នៃ​ការ​លក់បាន​កើនឡើង​ពី ១.៦០២​គ្រឿង មកដល់ ២.០៨៣​គ្រឿង ពោលគឺ​ដើ​ន​ឡើង ៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១១​។​
​លោក Stephan Winkelmann នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lamborghini បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នឹងធ្វើ​ការ​កម្មវិធី​មួយ​ដើម្បី​សម្ដែង​ឲ្យ​អតិថិជន និង​មហាជន​ឃើញ​ពី​ភាពជោគជ័យ​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០១២ ព្រមទាំង​ដើម្បី​បង្ហាញ​ពី​ភព​លោក​ឲ្យ​ឃើញ​ពី​របាយការណ៍​ប្រាក់​ហិរញ្ញវត្ថុ​របស់ខ្លួន​ផងដែរ​។​
​លោក​បាន​បន្តទៀតថា ក្រុមហ៊ុន​នឹង​វិនិយោគទុន​បន្ថែម ដើម្បី​អភិវឌ្ឍន៍​នូវ​រថយន្ត​ឲ្យ​ឆ្ពោះទៅរក​ភាពល្អប្រសើរ​នៅពេល​អនាគត ជាពិសេស​គឺ​ដើម្បី​បំពេញ​តម្រូវ​ចិត្ត​អ្នកប្រើប្រាស់​។​
​ក្រុមហ៊ុន​បានបញ្ជាក់​ថា នៅក្នុង​ឆ្នាំ ២០១៣ នេះ ក្រុមហ៊ុន​នឹង​បង្ហាញ​រថយន្ត​ម៉ូ​ដែល​ថ្មី ទំនើប​និង​អស្ចារ្យ ដល់​ធ្វើ​ឲ្យ​អតិថិជន​មានការ​ភ្ញាក់ផ្អើល​៕

SWITZERLAND-AUTO-INDUSTRY-CARSHOW-LAMBORGHINI

មតិយោបល់