ព័ត៌មានជាតិ

Microsoft ចាប់ផ្ដើម​បង្កើត Windows 9 និង Windows Phone 9

ក្រុមហ៊ុន Microsoft កំពុងតែ​សំងំ​បង្កើត Windows 9 និង Windows Phone 9 ហើយនឹង​បង្ហាញ​នៅក្នុង​ខែមករា ដើមឆ្នាំ ២០១៤​។​
​ប្រភពព័ត៌មាន​ជាច្រើន​បាន​បាន​អះអាងថា នៅពេលនេះ ក្រុមហ៊ុន Microsoft កំពុងតែធ្វើការ​ងា​រស​ម្ងា​ត់​មួយ​លើ​គម្រោង Windows 9 និង Windows Phone 9 ជាមួយនឹង IE 11​។ គេហទំព័រ MSDTKitchen បាន​ចុះផ្សាយ​នៅថ្ងៃនេះ​ថា ក្រុមហ៊ុន Microsoft បាន​នឹង​កំពុងតែ​ជ្រើសរើស​បុគ្គលិក​ផ្នែក Software Development Engineer សម្រាប់​ចូលរួម​ក្នុងការ​បង្កើត Windows 9​។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ក្រុមហ៊ុន Microsoft ចេញ Windows Vista ទទួលបាន​បរាជ័យ ប៉ុន្តែ​ក្រោយមក Microsoft បាន​កែច្នៃ Windows Vista ឲ្យ​ទៅជា Windows 7 ក្រោយមក ក៏​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង វា​មិន​ខុស​អី​ពី​ពេលនេះ Windows 8 ត្រូវបាន​គេ​និយាយថា​អន់​ជាង Windows Vista ទៅទៀត ដូច្នេះ Microsoft ត្រូវ​កែ​ស្ថានការណ៍ ច្នៃ Windows 8 ឲ្យ​ទៅជា Windows 9 វិញ​៕

Windows-9

មតិយោបល់