ព័ត៌មានជាតិ

១៨​កក្កដា ជា​ថ្ងៃ​ខួបកំណើត​លោក Nelson Mandela

ជា​និម្មិត​រូប​នៃ​ការរើបំរះ​របប​ជិះជាន់ ប្រកាន់​ពូជសាសន៍ និង​ជា​ម្ចាស់​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព លោក Nelson Mandela បាន​កើត​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​១៩១៨ (​ស្លាប់​នៅ​ថ្ងៃទី​០៥​ខែ​ធ្នូ ឆ្នាំ ២០១៣) ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយ​មាន​ឈ្មោះ​ពេញ​ដែល​គេ​ហៅ​នៅក្នុង​ក្រុម​សហគមន៍​ដែល​លោក​រស់នៅ​ថា Nelson Rolihlahla Mandela​។ Mandela បាន​រៀប​អាពាហ៍ពិពាហ៍​ចំនួន​៣​ដង​រួចមកហើយ ដោយ​បច្ចុប្បន្ន​លោក​មាន​កូនបង្កើត​ចំនួន​១០​នាក់ និង​ចៅ​បង្កើត​ចំនួន​១៧​នាក់​។​
Nelson Mandela

Nelson Mandela បាន​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍​ជាមួយ​គណបក្ស​សមាជជាតិ​អាហ្វ្រិក​នា​ឆ្នាំ​១៩៤៤ ដោយ​បាន​ប្រឈម​នឹង​ការស្លាប់​ម្តង​រួចទៅហើយ នៅ​ឆ្នាំ​១៩៦៤ ដោយ​លោក​បាន​តស៊ូ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម Apartheid​។ ក្រុម​ខាងលើ​បាន​ចាប់ខ្លួន​លោក​ជាមួយ​បក្សពួក​ប្រឆាំង​ចំនួន​៨​នាក់​ទៀត​។ បន្ទាប់មក​ពួកគេ​បាន​ប៉ុនប៉ង ដាក់ទោស​លោក​ប្រហារជីវិត ក៏​ប៉ុន្តែ​ទីបំផុត លោក​បាន​ជាប់​ក្នុង​ពន្ធា​គា​រជិត​២៧​ឆ្នាំ គិត​ពី​ឆ្នាំ​១៩៦៤​រហូតដល់​១៩​។​

ចុចអានអត្ថបទ៖ រកឃើញ​បង្កង​ប្រភេទ​ថ្មី​រស់នៅ​ជម្រៅ​សមុទ្រ​៧៥០ ម៉ែត្រ ដែល​គេ​ដាក់ឈ្មោះថា Nelson Mandela

​ក្នុងកំឡុងពេល​ជាប់ឃុំ​នៅ​កោះ Robbin ពួក​ផ្តាច់ការ Apartheid បាន​បង្ខំ​ឲ្យ​លោក​ធ្វើការ​ជា​ទម្ងន់ ក្នុង​សិប្បកម្ម​កាប់​ថ្ម​។ ការងារ​ដោយ​បង្ខំ​ខាងលើ​បាន​បន្សល់​ឲ្យ​លោក រហូត​ដល់​សព្វថ្ងៃនេះ គឺ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ព្រោះ​កម្ទេច​ថ្ម​បាន​ចូលទៅ​ក្នុង​ផ្លូវដង្ហើម របស់លោក និង​ជំងឺឆ្លង​នានា​។​

ចុចអានអត្ថបទ៖ រឿង​ពិត 6 យ៉ាង​ដែល​អ្នក​ប្រហែល​មិន​បានដឹង​ពី​ជីវិត​របស់ Nelson Mandela

​ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ លោក​ត្រូវ​បាន​របប Apartheid ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ នា​ឆ្នាំ​១៩​។ បន្ទាប់មក​លោក​បាន​ទទួល​ពានរង្វាន់​ណូ​ប៊ែល​សន្តិភាព​នា​ឆ្នាំ​១៩៩៣ ស្តី​អំពី​ការប្រយុទ្ធប្រឆាំ​ង​នឹង​ការរើសអើង​ពូជសាសន៍​។ ១​ឆ្នាំក្រោយ លោក​ត្រូវបាន​ប្រជាជន​អាហ្វ្រិក​ខាងត្បូង បោះឆ្នោត​ជ្រើស​ជា​ប្រធានាធិបតី ស្បែក​ខ្មៅ​ដំបូង​អ​ង្អស់ ដោយ​ទទួលបាន​សំឡេង ៦៦%​។​

ចុចអានអត្ថបទ៖ យល់​យ៉ាងម៉េច​ដែរ​រូបថត​មួយ​សន្លឹក​នេះ​នៅក្នុង​ពិធី​បុណ្យសព​របស់​លោក Mandela Nelson???

​កាលនោះ​លោក​មក​ពី​គណបក្ស សមាជជាតិ​អាហ្វ្រិក (ANC)​។ ដែល​បក្ស​ខាងលើ​មាន​គោលនយោបាយ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រើ​ង​អើ​ង​ព័ណ៌​សម្បុរ​។ ជា​ពិសេស​ជា​បក្ស​ដែល​កាន់​អំណាច​សព្វថ្ងៃ នៅ​អាហ្វ្រិក​ខាងត្បូង​ផងដែរ​។​

Nelson Mandela បាន​បម្រើការ ជាប្រ​ធានាធិបតេយ្យ​ពេញ​មួយ​អាណត្តិ និង​បន្ទាប់​មក​បន្ត​ធ្វើ​ជា​រដ្ឋ​បុរស​និង​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​ជំងឺអេដស៍​មុនពេល​លោក​ចូលនិវត្តន៍​ពី​ជីវិត​សាធារណៈ​នៅ​ឆ្នាំ​២០០៤​។​

​លោក Nelson Mandela ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នា​ទីក្រុង Johannesburg កាលពីដើមឆ្នាំ​២០១៣​នេះ ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​៕​

មតិយោបល់