ព័ត៌មានជាតិ

បង្កការភ្ញាក់ផ្អើល!!! ករណីប្រទះឃើញសាកសពដេកស្លាប់ក្នុងព្រៃយ៉ាងអណោចអធ័ម

មណ្ឌលគិរី: នៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់នៅមាត់ព្រៃចម្ងាយពីម៉ាស៊ីនកិនថ្ម ខាងលិចចម្ងាយប្រមាណ ៥០ម៉ែត្រ ស្ថិតក្នុងក្រុមហ៊ុនកិនថ្ម ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្រោយពីទទួលដំណឹងភ្លាម ផ្នែកជំនាញក្រុងដឹកនាំបញ្ជាដោយលោក កាន់ ពេញ អធិការក្រុងចុះពិនិត្យកន្លែងកើតហេតុ និងជុំវិញកន្លែងសាកសព
ឃើញមានសភាពហើមរលួយ ស្លៀកខោខូវបោយពណ៌ប្រផេសជើងខ្លី អាវក្រណាត់តេតារ៉ុងពណ៌ឈាមជ្រូកពាក់មួកប៉ារ៉ាក្រណាត់ឃ្លុំមុខ វែនតាខ្មៅសម្រាប់ផ្សារដែកធ្ពួកនឹងកអាវ ស្បែកជើងជ័រស៊កពណ៌ខ្មៅជាប់ និងជើងឆ្វេងស្តាំរបូតនៅក្បែរ ។

យោងតាមប្រភពពត៌ពីជាងធ្វើការជាមួយគ្នា បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ឹម សម្បត្តិ អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រាំងត្រឡាច ឃុំស្ទុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ បើកបរ គាត់ជាមនុស្សស្លូតបូត មិនចូលចិត្តផឹកស្រា ឧស្សាហ៍ឈឺញឹកញាប់ប្រើថ្នាំពេទ្យជាប្រចាំ។ បាត់ខ្លួននៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ម៉ោង១និង៣០នាទី បន្ទាប់ពីជនរងគ្រោះចុះមកពីធ្វើការកន្លែងម៉ាស៊ីនកិនថ្មជាមួយនិងជាងផ្សេងទៀត ហើយក៏ដើរទៅព្រៃជាងផ្សេងទៀតស្មានថា គាត់ចុះទៅបត់ជើង រហូតដល់ម៉ោង៥ល្ងាច ស្រាប់តែមិនឃើញគាត់ (ជនរងគ្រោះ) ហើយនាំគ្នាតាមរកក្រែងវង្វេងក្នុងព្រៃតែមិនឃើញ ហើយក៏ខលរាយការណ៍ទៅមេការឈ្មោះទី។ លុះព្រឹកឡើងនាំគ្នារកបន្តទៀត ទើបនៅវេលាម៉ោងខាងលើ ដោយធំក្លិនស្អុយទើបរកឃើញសពតែម្តង។

ក្រោយត្រួតពិនិត្យធ្វើកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះខាងលើស្លាប់ ដោយសារខ្យល់គរ ពេលចុះទៅបត់ជើង ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់