ព័ត៌មានសិល្បៈ និងកម្សាន្ត

នេន ទុំ ជម្រះ​មន្ទិល​រឿង​បទ ស្ករ​ទាញ់ ២០១២ ថា​គេ​លួច​ចម្លង​

ស្របពេល​ដែល​បទ​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន ចេញ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ នាពេលខាងមុខ ដែល​ច្រៀង​ដោយ​តារា​កំប្លែង​នាយ ពែ​កមី ក្រោម​ចំណងជើង​ថា “​ឲ្យ​ប្រពន្ធ​ស៊ី​សៀង ឲ្យ​នាង​ស៊ី​ស៊ុប​” ស្រាបតែ​ខាង​សារព័ត៌មាន​ក្នុងស្រុក​មួយ​បានបង្ហាញ​ព័ត៌មាន​ឲ្យដឹងថា “​នេន​ទុំ​ប្រតិកម្ម រឿង​គេ​ចម្លង​បទ ខ្លួន​”​។​
549888_409661832453679_974592979_n
​ទន្ទឹម​និង​ព័ត៌មាន​ដ៏​ក្តៅគគុក​នេះ​ដែរ នេន ទុំ ក៏​បាន​បង្ហោះ​វីដេអូ​ឃ្លិប​នា​ប៉ុន្មាន​នាទី​មុន ថា “​លោក​សូម​បញ្ជាក់​ពី​រឿង​ទំព័រ​មួយ​ដែល​បាន​យក​ចម្រៀង ទាំងបី រួម​មាន​បទ​លោក បទ​ខាង​ផលិតកម្ម រស្មី​ហង្ស​មាស និង​បទ​ផលិតកម្ម ថោ​ន ដែល​ចេញ​លក់​នៅលើ​ទីផ្សារ​ឆ្នាំ ២០១១”​ដែល​លោក​ប្រទះ​ឃើញ​ទំព័រ​មួយ​នេះ​​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុក​។​

​វីដេអូ​ឃ្លិប​ដែល​មាន​រយៈពេល ៩ នាទី និង ០៨ វិនាទី លោក​បាន​បន្ថែម​ឲ្យដឹង​ថា បទ​លោក​ក្រោម​ចំណងជើង “​ស្ករ​ទាញ ២០១២”​ជា​បទ ដែល​គេ​ផ្ញើរ​ឲ្យ​ពី​ផលិតកម្ម Newsong និង Melody ធ្វើ​ដោយ​លោក ដោយ​មិន​ចម្លង​ពី​នរណា​ទាំងអស់ ។​លោក​បន្ត​ទៀត​ថា បទ​នេះ​លោក​ធ្វើ​តាំងពី​ឆ្នាំ កន្លងទៅ រីឯ​បណ្តាញ​អ្នកគាំទ្រ​ផ្សេង​ទៀត​ថា បទ​នេះ​ជា​បទ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស តាំងពី ឆ្នាំ ២០១១​ រឿងនេះ​លោកមិនបានដឹងនោះទេ។​​ វា​អាច​ជា​បទ​ចម្រៀង​ដែលមាន​អារម្មណ៍​សរសេរ​ដូចគ្នា ព្រោះ​ថា​គេ​ធ្វើ​នៅ​ផ្ទះ​គេ យើង​ធ្វើការ​នៅផ្ទះ​យើង ហើយ​ថា លោក​ចោទ គេ​លួច​នោះ លោក​មិន​បាន​គិត​នោះទេ​។​រីឯ​ផលិតកម្មថោន ក៏ដូចគ្នាដែរ លោក​មិន​បានគិត​ទាល់តែសោះ ថា​គេ​លួច ​ទោះពេលនេះ​បទ របស់ថោន​ជ្រោង​បានប្រជាប្រិយភាពក៏ដោយ ។​តែ លោកត្រឹមតែដឹងថា ​បទនេះ​លោក​អង្គុយធ្វើយ៉ាង​ស្ងៀមស្ងាត់ជាទីបំផុត​នៅក្នុងបន្ទប់ ដោយមិនបានស្តាប់បទ​នរណា​ទាំ​ងអស់​។​

​ជា​ចុងក្រោយ តារាចម្រៀង ជា DJ រូបនេះ បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា បទ​នេះ​មិនមែន​ជា​បទ ដែល​លួច​ពី​ថៃ​នោះទេ ជា​បទ ស្នាដៃ​ខ្មែរ​ធ្វើឡើង​ដោយ​សុទ្ធ សា​ធ​៕​
ទស្សនាវីដេអូ​ឃ្លិបដូច​ខាងក្រោម​នេះ៖
វីដេអូ​​បកស្រាយ​


ស្ករ​ទាញ់ ២០១២​


ឲ្យប្រពន្ធស៊ី​សៀង ឲ្យនា​ងស៊ីស៊ុប


កម្ម​ក្រាស​ប៉ះ​ប្តីស្រវឹង​

មតិយោបល់