ព័ត៌មានជាតិ

បិសាច​ក្រហម​នៅ​ក្នុង​ដៃ​មិន​ធ្លាប់​មាន​ពីមុនមក​

​លោក Sir Alex Ferguson បាន​ធ្វើឲ្យ​បិសាច​ក្រហម​បំបែក​កំណត់ត្រា​ពិន្ទុ លើ​តារាង Premier League មក​។​

​បន្ទាប់​ពី ការប្រកួត​ធ្វើឡើង​អស់ ២៩ ជុំ បិសាច​ក្រហម Man Utd គឺ​ស្ថិតនៅលើ​កំពូល​តារាង​នៃ Premier League ដោយ​មាន​ពិន្ទុ​ច្រើនាង​ក្លិប​ដែល​ស្ថិតនៅ​លំដាប់​ទី​២ ពោល​គឺ​ម្ចាស់​ពានរង្វាន់​ឆ្នាំ​ចាស់ ក្លិប មេឃ​ខៀវ Man City រហូតដល់​ទៅ ១៥ ពិន្ទុ ដែល​សរ​បញ្ជាក់​ឲ្យដឹងថា ពាន់រង្វាន់​នៅ​សត​វ​ត្យ​ថ្មី​នេះ​គឹ​បាន​ទៅ​ពហុ​កីឡដ្ឋាន Old Traford ។​
Sir-Alex-Ferguson
​ទោះបីជា​យ៉ាងនេះក្តី ពានរង្វាន់​តែមួយ គឺ​មិន​គ្រប់គ្រាន់​សម្រាប់ Sir Alex Ferguson នោះទេ ដោយ​អ្នកគ្រប់គ្រង​សញ្ជាតិ​ស្កុត​ឡេន​រូបនេះ នឹង​ធ្វើការ​បំបែក​ពិន្ទុ​ថ្មី​នៃ​កម្មវិធី​ផ្សេងទៀត​។​
​វា​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់ បិសាច​ក្រហម​ដែល​អាច​នឹង​បញ្ចប់​នៅ​រដូវ​កាល​នេះ ដោយ​ពិន្ទុ រហូតដល់​ទៅ ៩៦ ហើយក៏​ជា​ពិន្ទុ​ដែល​នឹង​បំបែក​ឯ​ក​កត្តក​ម្មចាស់​របស់​តោខៀវ ដែល​មាន​តែ ៩៥ ពិន្ទុ ហេតុដូចនេះ​បិសាច​ក្រហម​ត្រូវការ ២២ ពិន្ទុ ដើម្បី​បំបែក​ឯកត្ត​ក​ម្មចាស់​៕​

មតិយោបល់