
របាយការណ៍ពីរោងចក្រ Santa Clara នៅរដ្ឋកាលីហ្វញ៉ាបានបញ្ជាក់ថា Google Glass អាចនឹងបង្កើតនៅក្នុងសហរដ្ឋអាមេរិក ដែលជាវែនតាបំពាក់កុំព្យូទ័រ ហើយបើយោងតាម ប្រភពមួយដែលមិនបញ្ចេញឈ្មោះបានប្រាប់ Fanancial Times ថា តាមរយៈការប្រជុំសម្រេចមួយ ការអភិវឌ្ឍន៍ទៅលើ Google Glass គឺទទួលខុសត្រូវដោយក្រុមហ៊ុនតៃវ៉ាន់ឈ្មោះ Foxconn។
ក្រុមហ៊ុន Google ក៏បានបញ្ជាក់ជាមួយនឹងគេហទំព័រ TechRadar ថា Google សុំមិនបញ្ចេញមតិសម្រាប់ពាក្យចចាមអារ៉ាម និងការប៉ាន់ស្មានផ្សេងៗឡើយ។
ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុនបានអះអាងថា បញ្ហានេះគឺស្ថិតនៅក្នុងការពិចារណានៅឡើយ Google X Lab engineers របស់ក្រុមហ៊ុនអាចនឹងធ្វើការផ្លាស់ចុងក្រោយ។
គួរបញ្ជាក់ផងដែរថា ការប្រជុំមួយរបស់ស្តីពី Google Glass បាននិយាយថា ការផលិតនៅក្នុងស្រុក (សហរដ្ឋអាមេរិក) ហើយគំរូដើមគឺយកមកពីអាស៊ីដដែល៕
មតិយោបល់