ខ្សែប្រយុទ្ធរបស់ក្រុម AC Milan កីឡាករ Balotelli កំពុងស្រវឹងនឹងក្តីសុខជាមួយនឹងតារាម៉ួដែល Fanny Neguesha ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តី Vanity Fair កីឡាកររូបនេះ បាននិយាយអំពីមិត្តស្រីថ្មីរបស់ខ្លួន នាង Raffaella Fico គឺជាស្រីស្រស់ស្ថិតនៅក្នុងចិត្តខ្លួន។
កីឡាកររូបនេះបានបន្ថែមទៀតឲ្យដឹងថា Raffaella Fico គឺជាស្នេហាមួយដែលធ្វើឲ្យខ្ញុំរីករាយ។ Raffaella Fico បានផ្តល់កូនស្រីឲ្យខ្ញុំ ដែលធ្វើឲ្យខ្ញុំរីករាយណាស់ រយៈពេលខ្លីដែលស្រលាញ់ និងមានអារម្មណ៍ថាឯកកា តែខ្ញុំគិតថា នាងគួរតែរស់នៅជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ទៅល្អជាង។
នៅក្នុងបទសម្ភាសន៍ដដែលនេះ តារាបាល់ទាត់ ដែលជាខ្សែប្រយុទ្ធរបស់ AC Milan បាននិយាយទៀតថា គាត់នៅតែចង់ពិនិត្យ DNA ដើម្បីបញ្ជាក់ថា Pia គឺជាកូនស្រីរបស់គាត់ជាមួយនឹង នាង Raffaella Fico ដែរ ឬអត់?៕
មតិយោបល់