ព័ត៌មានជាតិ

កាសែតរដ្ឋចិន ចោទអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ថាកំពុងព្យាយាមបំបែកបំបាក់តំបន់អាស៊ី

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃពុធ ទី២៥ ខែសីហានេះបានចោទប្រកាន់អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris កំពុងព្យាយាមបំបែកបំបាក់ ទំនាក់ទំនងរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងអត្ថបទរបស់ខ្លួន កាសែតរដ្ឋចិន China Daily បានសង្កត់ធ្ងន់ថាលោកស្រី Harris ហាក់ដូចជាមិនអើពើសោះចំពោះទង្វោះពុតត្បុតរបស់លោកស្រីក្នុងការព្យាយាម គំរាមកំហែង និងសម្លុតបណ្ដាប្រទេសក្នុងតំបន់ឱ្យឈរនៅខាងសហរដ្ឋអាមេរិក។ ផ្ទុយទៅវិញបែរជាមកចោទប្រកាន់ចិនកំពុងគំរាមកំហែង និងសម្លុតបណ្ដាប្រទេសក្បែរខាង ទៅវិញ។

លោកស្រី Harris កាលពីថ្ងៃអង្គារម្សិលមិញ បានចោទប្រកាន់ត្រង់ៗថាចិនកំពុងសម្លុតគំរាមកំហែងបណ្ដាប្រទេសដែលកំពុងមានជម្លោះដែនទឹកជាមួយខ្លួនក្នុងតំបន់ សមុទ្រចិនខាងត្បូង។ លោកស្រីធ្វើការកត់សម្គាល់បែបនេះកំឡុងបំពេញទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី មុននឹងបន្តធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅថ្ងៃអង្គារដដែល ជាទីដែលលោកស្រីនឹងបង្ហាញការគាំទ្រដល់ប្រទេសដែលមានជម្លោះជាមួយចិន៕

ប្រភព៖​​​​​​​ Reuters

មតិយោបល់