ប្រភពពត៍មានពីស៊ិនហួរបានឲ្យដឹងថានៅប្រទេស Latvia សរុបមានមនុស្ស 219 នាក់ដែលបានត្រូវគេជួយសង្គ្រោះបានជោគជ័យកាលពីថ្ងៃម្សិលមិញក្រោយពីផ្ទាំងទឹកកកដែលបានអណ្តែតដាច់ចេញពីច្រាំង។
វាបានកើតឡើងក្នុងករណីពីរផ្សេងគ្នានៅពេលដែលមនុស្ស 180 នាក់បានឈរនៅលើទឹកកកអណ្តែតមួយនៅក្បែរឆ្នេរសមុទ្រ Vakarbulli ហើយ 39 នាក់ទៀតបានទទួលរងនូវហេតុការណ៍ដូចគ្នានៅត្រង់ឆ្នេរសមុទ្រ Majori នៃឈូងសមុទ្ររបស់ទីក្រុង Riga នេះបើយោងតាមប៉ូលីសក្នុងស្រុកម្នាក់បានរាយការណ៍។ផ្ទាំងទឹកកកបានដាច់ចេញពីច្រាំងរហូតទៅដល់4គីឡូម៉ែតពីច្រាំងដោយសារខ្យល់ខ្លាំងៗនិងរលកសមុទ្រធំៗដែលបណ្តាលឲ្យមានភាពលំបាកដល់ក្រុមជួយសង្គ្រោះ ដូចនេះហើយទូកជាច្រើនឧទ្ធម្ភាកចក្រនិងនាវាសមុទ្រត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការនេះ។
ក្រោយការសង្គ្រោះបានជោគជ័យរដ្ឋាភិបាលរបស់Latviaបានធ្វើការប្រមានដល់ប្រជាជនខ្លួនដែលចូលចិត្តស្ទូចត្រីកំសាន្តនៅតាមផ្ទាំងទឹកកកអណ្តែតគួរមានការប្រុងប្រយ័ត្នឲ្យខ្ពស់ជាងនេះ៕
មតិយោបល់