ព័ត៌មានជាតិ

៧ នាក់​បាន​ស្លាប់​ដោយ​សារ​ការបាញ់ប្រហារក្នុង​បារ​​​នៅមិច​ស៊ិច​កូ​

មិចស៊ិចកូ​:​សរុប​មាន​មនុស្ស​7​នាក់​បាន​ត្រូវ​បាញ់សម្លាប់​ដោយ​មាន​បី​នាក់​ជា​ស្ត្រី​ដេល​បម្រើ​​ការ​ងារ​នៅក្នុងបារ​ ហើយ ​2​ នាក់​បាន​រងរបួស​កា​លពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​បរុស​ម្នាក់​បាន​សម្រុកចូល​ក្នុង​បារមួ​យ​កន្លែង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​មិចស៊ិចកូ​ហើយ​បាន​បើក​ការបាញ់ប្រ​ហារ​ទៅលើ​ក្រុម​មនុស្ស​ដែល​នៅ​ទីនោះ​តែម្តង​។​
aca7
​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយថា​ពួកគេ​បាន​ឃើញ​បុរស​ម្នាក់​បាន​ដើរចូល​ទៅក្នុង​បារ​មួយ​ដែល​មានឈ្មោះ ​Mogabi​ នៅ​ទីក្រុង​ Chihuahua​​ របស់​មិចស៊ិចកូ​ដោយ​មានពា​ក់​អាវការពារ​គ្រាប់​ហើយ​មាន​កាន់​កំភ្លើងខ្លី​មួយ​ដើម​ផង​ក៏​ចាប់ផ្តើមបាញ់​តម្រង់ម​នុស្ស​គ្រប់​គ្នា​ដែល​នៅ​ទីនោះ​។​

​ពត៍​មាន​ដែល​ទទួល​បាន​និយាយថា​ស្ត្រី​បីនាក់​ដែល​បាន​បាត់បង់​ជីវិត​ហើយ​កន្លែងកើតហេតុ​ស្ថិតនៅ​ចំងាយ​ប្រមាណ​ជា​ប្រហែល​បី​ប្លុក​ពី​ស្ថានីយ​ប៉ូលិស​ប៉ុណ្ណោះ ប៉ុន្តែ​គ្រាន់តែ​ថា​ពេល​ដែល​កើត​មាន​រឿង​នេះ​ប៉ុស្តិ៍ប៉ូលិស​បានបិទ​បាត់ទៅហើយ​ដែល​ក្រោយមក​គេ​មិន​អាច​ចាប់ខ្លួន​ឧក្រិដ្ឋជន​បានទេ​។​
5be55b581fb4a124240f6a706700a580
​ប៉ូលិ​ស​បាន​និយាយ​បន្ថែមទៀតថា​ការបាញ់ប្រហារ​បែប​ធ្លាប់​កើតឡើង​ជារឿយ​នៅ​តំបន់​នេះ​ព្រោះថា​ការ​សងសឹក​គ្នា​រវាង​ក្រុម​អ្នករកស៊ី​និង​អ្នករកស៊ីឬ​អាច​ជា​ការ​ចងកំហឹង​របស់​ក្រុម​ជនពាល​ដែល​មិន​អាច​ប្រមូល​លុយ​ថ្លៃ​ការពារ​ណាមួយ​បាន​៕​

មតិយោបល់