កណ្តាលៈ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៥០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រលេខ ១៧-១៨ ស្ថិតភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាក សង់កូរ៉េ C100 គ្មានស្លាកលេខ បើកបរដោយឈ្មោះ មាស សុភា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទិសដៅពីភ្នំពេញទៅអ្នកលឿង មកដល់ចំណុចកើតហេតុ ក៏ត្រូវម៉ូតូ១គ្រឿងម៉ាក Honda next ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1AD-7153 បើកបរដោយឈ្មោះ លី តុងហេង ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទិសដៅចេញពីផ្លូវផ្លាស្សារ បុកជាមួយរទេះពេញទំហឹង បណ្តាលអោយរបួសធ្ងន់ ត្រូវគ្រួសារបញ្ជូនទៅព្យាបាលនៅភ្នំពេញ តែជាអកុសលបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយពីកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ រងចាំដោះស្រាយគ្នាតាមច្បាប់៕
មតិយោបល់