ព្រះសីហនុៈ ពលរដ្ឋ បានផ្ញើរូបភាព និងរាយការណ៍មកថា មានគំនរសំរាមគ្មានម្ចាស់ ដែលគេនាំគ្នាយកមកបោះចោលអនាធិបតេយ្យ នៅតាមផ្លូវបេតុង បំបែកពីផ្លូវចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ចុះទៅទំនប់រលក។
ប្រភពដដែលបន្តថា ករណីនេះ កើតមានជាបន្តបន្ទាប់ ដោយពេលខ្លះ អជ្ញាធរ ឬផ្នែកពាក់ព័ន្ធទៅប្រមូល ឬក៏ឃើញពលរដ្ឋដុតចោលនៅនឹងកន្លែងក៏មាន។
បញ្ហានេះ គួរតែមានការចូលរួមទាំងអស់គ្នា ទើបអាចដោះស្រាយបាន ក្នុងនោះអជ្ញាធរ ក៏គួរស្វែងរកពីមូលហេតុ ដែលនាំឲ្យមានអ្នកយកសំរាមមកបោះចោល តាមផ្លូវបែបនេះ ជាពិសេសស្វែងរកអ្នកយកសំរាមមកបោះចោលផងដែរ រួចហើយកំណត់ទីតាំងអោយពួកគាត់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនប្រមូលសំរាមដឹកយកវិញ៕
មតិយោបល់