
យោងតាមការវិភាគពីក្រុមហ៊ុន Flurry ពីការប្រើប្រាស់កម្មវិធីនៅលើ Smartphone បានបញ្ជាក់ពីទិន្នន័យសម្រាប់សហរដ្ឋអាមេរិកថា ការចំណាយពេលវាលា 2 ម៉ោង និង 38 នាទីក្នុងមួយថ្ងៃសម្រាប់ការប្រើប្រាស់ទូរស័ព្ទ ដែលក្នុងនោះមាន 32 ភាគរយៈជាពេលវាលាសម្រាប់លេងហ្គេម ហើយមាន 20 ភាគរយៈគឺចំណាយពេលប្រើប្រាស់ Web Browser និងមានត្រឹមតែ 2 ភាគរយៈប៉ុណ្ណោះសម្រាប់ការប្រើប្រាស់កម្មវិធីផ្សេងៗ។

ប៉ុន្តែមានកម្មវិធីតែមួយគត់ គឺ Facebook ដែលមានការប្រើប្រាស់រហូតដល់ 18 ភាគរយៈ គឺជាមធ្យមអ្នកប្រើប្រាស់ចំណាយពេលប្រហែល 30 នាទីក្នុងមួយថ្ងៃ ចំណែក 6 ភាគរយៈទៀត គឺជាការប្រើប្រាស់ផ្សេងៗ៕
មតិយោបល់