យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់រងរបួសយ៉ាងទម្ងន់នៅក្នុងហេតុការផ្ទុះសារធាតុគីមីនៅក្នុងសារមន្ទី Reno ទីក្រុងNevada អាមេរិក។
លោកTim Broadway មន្ត្រីប៉ូលិសគ្រប់គ្រងសារមន្ទីReno បានឲ្យដឹងថា ហេតុការផ្ទុះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី៤ខែកញ្ញា ។ បុគ្គលិកនៅក្នុងសារមន្ទីបានធ្វើការសម្តែងផ្នែកគីមីសាស្ត្រ ធ្វើឲ្យមានហេតុការខ្យលគួច បង្ហាញទស្សនិកជនដែលទៅទីនោះទស្សនា ។ការសម្តែងបែបនេះធ្វើឡើងជាប្រចាំថ្ងៃ សម្រេចអ្នកទស្សនាយលដឹងកាន់តែច្បាស់ពីគ្រោះធម្មជាតិខ្យលគួច។
ហេតុការផ្ទុះគឺមីបណ្តាលឲ្យកុមា៧នាក់ និងមនុស្សធំ២នាក់ រលាក់ ដោយអាស៊ីត ត្រូវបញ្ចូលជួយសង្គ្រោះនៅក្នុងមន្ទីពេទ្យ។ ចំណែកអ្នកដែលរងរបួសស្រាវព្យាបាលនៅនឹងកន្លែង។
ក្រោយហេតុការគ្រោះថ្នាក់កើតឡើង ក្រុមអ្នកឯកទេសគីមីសាស្ត្រដែលមានការប៉ះពាលដល់មនុស្សក៏ទៅកាន់កន្លែងកើតហេតុ ដើម្បីធានាថា ជាតិគីមិមិនសាយភាយចេញទៅក្រៅនោះឡើយ។អ្នកដែលមានវត្តមាននៅក្នុងសារមន្ទីក៏ត្រូវបានភៀសខ្លួនភ្លាមៗនោះដែរ៕
មតិយោបល់