ព័ត៌មានជាតិ

កូរ៉េខាងជើង​ប្រាប់ថា​ឲ្យ​ទូត​និង​កុងស៊ុល​នានា​គួរ​ចាកចេញ​ឲ្យបាន​មុន​ថ្ងៃ​ទី​10​មេសា​តែ​យូ​អិន​ថា​នឹង​មិន​ចាកចេញ​

​អង្គការសហប្រជាជាតិ​:​លោក​ Martin Nesirky ​អ្នក​នាំពា​ក្រ អង្គការសហប្រជាជាតិ​បាន​ចេញ​របាយការណ៍​ថា​ខ្លួន​គ្មាន​ផែនការ​នឹង​ដក​បុគ្គលិក​ចេញពី​កូរ៉េខាងជើង​នោះទេ​បើទោះជា​មាន​ភាព​តាន​តឺង​កងកម្លាំង​យោធា​និង​ការព្រមាន​ជា​ច្រើន​ដង​ពី​កូរ៉េខាងជើង​ក៏ដោយ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អឺរ៉ុប​របស់លោក​ Nesirky ​លោក​បាន​ថ្លែង​សន្ទរកថា​រយះពេល​ខ្លី​មួយ​ថា​បុគ្គលិក​យូ​អិន​ដែល​សល់​ទាំង​ប៉ុន្មាន​នឹង​មិន​ចាកចេញ​ពី​កូរ៉េខាងជើង​នោះទេ​គឺ​ពួកគេ​ត្រូវ​បន្ត​ធ្វើ​ការងារ​អភិវឌ្ឍន៍​មនុស្សជាតិ​ដដែល​។​

​នាពេល​បច្ចុប្បន្ន​បុគ្គលិក​ជនជាតិ​បរទេស​ដែល​បំពេញ​ការងារ​នៅ​ទីនោះ​មាន​ 36 ​នាក់​ហើយ​ប្រជាជន​ក្នុងស្រុក​ដែល​បាន​ជួយ​ធ្វើការ​មាន​ 21​ នាក់​ដែល​ពួកគេ​បំរើការ​នៅ​ 7 ​កន្លែង​ផ្សេង​គ្នា​ក្នុង​ប្រទេស​កូរ៉េ​។​
​អង្គការសហប្រជាជាតិ​នៅតែ​បន្ត​បើក​ការប្រជុំ​របស់​ខ្លួន​ដែល​ធ្លាប់​ធ្វើ​រាល់​ដង​នៅ​ខ​ណះ​ដែល​កូរ៉េ​ខាងជើង​បាន​ប្រកាស​ប្រាប់​រាល់​ស្ថានទូត​និង​កុងស៊ុល​ទាំងឡាយ​ដែល​មាន​នៅក្នុង​កូរ៉េ​ត្រូវ​បន្ត​ចាកចេញ​ពី​កូរ៉េខាងជើង​ឲ្យបាន​មុន​ថ្ងៃ​ទី ​10 ខែ​មេសា​ហើយ​ខ្លួន​នឹង​មិន​ធានា​ខុស​ត្រូវ​ចំ​ពោះ​គ្រោះ​ថ្នាក់​ណាមួយ​ដែល​អាច​កើតមាន​នោះ​ទេ​៕​

N_korea_2527834bUN

មតិយោបល់