ទីផ្សារផលិតផលរបស់ Samsung នៅក្នុងប្រទេសកម្ពុជាកំពុងចរាចរណ៍ ទទួលបានការចាប់អារម្មណ៍ មិនខុសអ្វីពី iPhone ប៉ុន្មាននោះទេ ។
ក្នុងចំណោមផលិតផលចុងក្រោយរបស់ Samsung មានម៉ូដែល Galaxy Note Galaxy S3 Galaxy S3 Mini និងមានម៉ូដែលជាច្រើនទៀតដែលកំពុងទទួលបានការចាប់អារម្មណ៍។
ស្របពេលជាមួយនឹងទីផ្សារ ដែលលូតទៅមុខជាលំដាប់ ក៏ទទួលបាននូវរឿងត្អួញត្អែរពីសំណាក់ អ្នកប្រើប្រាស់ ចំពោះផលិតផល Samsung ដោយថា ខាងសេវាកម្មផលិតផលមួយនេះ ផ្តល់សេវាកម្មយឺតយ៉ាវ មិនល្បីដូចឈ្មោះផលិតផលសោះ។
ជាក់ស្តែងថ្មីៗនេះ កញ្ញា ថារ័ត្ន ដែលជាអ្នកប្រើប្រាស់ ផលិតផល Samsung នោះ បានត្អួញត្អែររប្រាប់ អ្នកយកការណ៍របស់ គេហទំព័រ ដំណឹងថា “ក្រុមហ៊ុននេះល្បីឈ្មោះមែនពិត តែសេវាកម្ម មិនទាន់ចិត្តសោះឡើយ ពោលគឺខ្ញុំបានយកផលិតផលនេះ ទៅជួសជុសដែលមានប័ណ្ណធនារ៉ាបរង តាំងពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០១៣ តែមកដល់ពេលនេះ នៅមិនទាន់ បានសម្រេចឲ្យខ្លួនដែលមានរយៈពេល ១ ខែ ជាងបាត់ទៅហើយ ដោយក្រុមហ៊ុនបានប្រាប់ថា នៅមិនទាន់មានផលិតផលដែលអាចជួសជុលដល់ខ្លួនបានទៀត ទោះបីជាទូរស័ព្ទដៃខ្លួនស្ថិតក្នុងរយៈកាលធនារ៉ាប់រងក៏ដោយ។ម្ចាស់ផលិតផលដែលប្រើប្រាស់ម៉ូដែល Samsung នេះបានបន្តថា ឬមួយខាងក្រុមហ៊ុនពិតជាមិនរកដំណោះស្រាយជូនខ្លួនឲ្យឆាប់ទេ ឬ? ដោយមិនល្បីដូចយីហោខ្លួនទាល់តែសោះ”។
គួរបញ្ជាក់ផងដែរថា ផលិតផលចុងក្រោយរបស់ Samsung Galaxy S4 គឺជាប្រភេទ ស្មាតហ្វូន ដែលផលិតឡើងដោយក្រុមហ៊ុន Samsung Electronics ដោយបានប្រកាសខ្លួន នៅញ៉ូវយ៉ក កាលពីថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៣ មកម្លេះ៕
មតិយោបល់