កាលពីចុងខែមករា ក្រុមហ៊ុន Google បានយល់ព្រមលក់ Motorola ទៅឲ្យក្រុមហ៊ុនផលិតកុំព្យូទ័រចិន Lenovo ហើយ Google បែបជាទិញភាគហ៊ុន Lenovo យល់វិញ។

ការទិញនេះ ត្រូវបានមហាជនជាច្រើនមើលឃើញថា អាចនឹងប៉ះពាល់ដល់ទីផ្សារស្មាតហ្វូនរបស់ LG ប៉ុន្តែគេមិនបានដឹងច្បាស់ថា LG មានការព្រួយបារម្ភ ឬមួយយ៉ាងណានោះទេ។
ឆ្លើយបតទៅនឹងសំណួរ លោក Kim Jong Hoon ប្រធានគ្រប់គ្រងផ្នែកផលិតផលរបស់ក្រុមហ៊ុន LG បានឲ្យដឹងថា “សារព័ត៌មានជាច្រើនកំពុងតែចុះផ្សាយថា ការទិញក្រុមហ៊ុន Motorola នេះអាចប៉ះពាល់ដល់ LG ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា LG មិនព្រួយបារម្ភ អំពីរឿងនេះនោះទេ”។
លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ Motorola គ្មានអ្វីដែលអស្ចារ្យនោះទេ ហើយបើងាកមកមើល LG G2 យើងវិញគឺពិតជាប្រសើរក្នុងឆ្នាំ ២០១៣ ហើយមកដល់ពេលនេះ LG G Pro 2 បានចេញជាផ្លូវការទៀត ដូច្នេះទីផ្សារស្មាតហ្វូនដែលយើងត្រូវប្រជែងនោះគឺ Samsung និង Apple មិនមែន Motorola នោះទេ៕
មតិយោបល់