ប៉េកាំង:រដ្ឋមន្ត្រីក្រសួងកការពារជាតិរបស់ចិនបានចេញមកបដិសេធនៅថ្ងៃសុក្រព្រឹកមិញនេះថាខ្លួនមានបានពង្រឹងទ័ពនៅតាមព្រំដែនជាមួយនឹងកូរ៉េខាងជើងនោះទេ។
អ្នកនាំពាក្យរបស់ក្រសួងការពារចិនបាននិយាយថាប្រភពពត៍មានដែលនិយាយដូចខាងលើមិនពិតនោះទេ។ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្លាំងបំផុតលើបញ្ហាស្ថានភាពនៃជម្លោះរបស់ឧបទ្វីបកូរ៉េហើយខ្លួនតែងតែមានការតាំងចិត្តនិងជំហរខ្ពស់ក្នុងនាមជាអ្នកថែរក្សាការពារសន្តិសុខនិងស្ថេរភាពរបស់អាស៊ីបូពា៍។
គួរបញ្ជាក់ផងដែរថាចិនធ្លាប់បានកោះហៅនិងស្នើរឲ្យមានការប្រជុំមួយរវាងប្រទេសបងប្អូនកូរ៉េទាំងពីរក្នុងគោលបំណងស្វែងរកសន្តិភាពរួចហើយ ហើយខ្លួនក៏ធ្លាប់បានប្រមានដល់ការប្រឈមមុខដាក់គ្នាណាមួយដែលនឹងកើតឡើងចំពោះប្រទេសទាំងពីរផងដែរ។
លោក Hong Lei រដ្ឋមន្ត្រីក្រសួងការបរទេសចិនបាននិយាយថាជំហររបស់ចិនគឺរក្សាស្ថានភាពរបស់ឧបទ្វីបកូរ៉េឲ្យនៅនឹងនរ ពួកយើងចង់បានសន្តិភាពច្រើនជាងសង្គ្រាម ភាពធូរស្រាលច្រើនជាងភាពតានតឹងហើយនិងការពិភាក្សាគ្នាច្រើនជាងការប្រឈមមុខដាក់គ្នា៕
មតិយោបល់