ព័ត៌មានជាតិ

ជ​ន​ស​ង្ស័​យ​​ម្នា​ក់​​ចា​ប់​ខ្លួ​ន​​ពី​​​ប​ទ​​​ផ្ញើ​រ​​សំ​បុ​ត្រ​​មួ​យ​ច្បា​ប់​ផ្ទុ​ក​សា​រ​​ជាតិ​​ពុ​ល​​ម្យ៉ា​ង​​ទៅ​កា​ន់​​លោ​ក​​ប្រ​ធា​នា​ធិ​ប​តី​​បា​​​រ៉ាក់​​អូ​បា​​ម៉ា​​

វ៉ា​ស៊ិន​តោន​:​ភ្នាក់ងារ​ស៊ើបអង្កេត FBI កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ប្រាប់​ទៅ​សារ​ព័ត៌​មាន​ថា​ខ្លួន​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ពី​បទ​ផ្ញើរ​សំបុត្រ​មួយច្បាប់​ដែល​ផ្ទុក​ទៅ​ដោយ​សារជាតិ​ពុល​ម្យ៉ាង​ទៅកាន់​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា​។​
https://i1272.photobucket.com/albums/y389/domneng/166670391jpgCROPrectangle3-large_zps47239166.jpg
​នៅក្នុង​សេចក្តីប្រកាស​មួយ​ដែល​បាន​និយាយ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​មានឈ្មោះ​Paul Kevin Curtis អាយុ​ 45 ​ឆ្នាំ​ជា​ប្រជាជន​រស់នៅ​ក្នុងរ​ដ្ឋ​មី​ស៊ី​ស៊ី​ប​ពី​ដែល​ត្រូវបាន​ជឿជាក់ថា​ជា​អ្នក​ធ្វើ​រឿង​នេះ​ក្រោយពី​ការសរសេរ​ផ្ញើរ​សំបុត្រ​ទៅកាន់​ប្រេស​ណីយ​របស់​អាមេរិក​ហើយ​ត្រូវបាន​អ្នកជំនាញ​ពិនិត្យឃើញ​មាន​សារធាតុពុល​។​

​សំបុត្រ​ដែល​ជនសង្ស័យ​បាន​សរសេរ​មាន​ទៅ​ដល់​បី​ច្បាប់​ដែល​ពីរ​ច្បាប់​ទៀត​គឺ​បំណង​ទៅ​កាន់​ព្រឺទ្ធសភា​របស់​អាមេរិកនោង​មួយទៀត​គឺ​ទៅ​កាន់​មន្ត្រី​របស់​ក្រសួង​យុត្ត​ធ​ម៍​ម្នាក់​នៅរ​ដ្ខ​មី​ស៊ី​ស៊ី​ប​ពី​។​
FBI ​បាន​និយាយទៀតថា​អ្នកជំនាញ​បាន​រារាំង​មិន​ឲ្យ​សំបុត្រ​មួយ​ច្បាប់​ដែល​សរសេរ​ផ្ញើរ​ទៅកាន់​លោក​អូ​បា​ម៉ា​និង​យកមក​ធ្វើការ​ត្រួតពិនិត្យ​បាន​ឃើញ​សារធាតុ​ម្យ៉ាង​ដែលមាន​ជាតិពុល​ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណាក្តី​ទី​ភ្នាក់ងាររបស់ ​FBI ​បាន​ពន្យល់​ថា​វា​មិន​មាន​ជាប់​ការ​ពាក់ព័ន្ធ​ទៅនឹង​ការ​បំផ្ទុះ​នៅក្នុង​ទីក្រុង​បូស្តុន​កាលពី​ថ្ងៃ​ច័ន្ទនោះ​ទេ​៕​

មតិយោបល់