កាលពីយប់ថ្ងៃទី ២០ខែមេសា ឆ្នាំ ២០១៣ កន្លងទៅ មានគ្រោះរញ្ជួយដីមួយបានកើនឡើងនៅក្នុងខេត្តស៊ីឈ័នប្រទេសចិន ដែលបណ្ដាលឲ្យស្លាប់ និងរបួសអស់ជាច្រើននាក់។
ឆ្លើយបទទៅនឹងគ្រោះរញ្ជួយដីដ៏មានឥទ្ធិពលនេះ ក្រុមហ៊ុន Apple បានសន្យាផ្ដល់ប្រាក់ចំនួន ៨លានដុល្លារអាមេរិកដល់ប្រទេសចិន ដើម្បីជួយស្រោចស្រង់នូវអ្វីដែលខាតបង់។
កាលពីថ្ងៃចន្ទ កន្លងទៅនេះ នៅលើគេហទំព័រ Apple ប្រចាំប្រទេសចិន បានចុះផ្សាយថា Apple នឹងផ្ដល់ប្រាក់បរិច្ចាគ ៨លានដុល្លារអាមេរិកដល់ប្រទេសចិន ដើម្បីជួយកាត់បន្ថយនូវភាពលំបាកដែលបានកើតមានដល់ប្រជាជនដែលបានរងគ្រោះដោយសារគ្រោះថ្នាក់រញ្ជួយដីនៅក្នុងខេត្តស៊ីឈ័ន។
គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ចុះក្រោយពីប្រទេសចិនបានឲ្យដឹងថា នៅពេលនេះ អ្នកស្រាប់មានចំនួន ១៨៦នាក់ និងអ្នករងរបួសចំនួន ១០.០០០នាក់៕
ព័ត៌មានជាតិ
មតិយោបល់