ប្រេស៊ីល៖ការប្រកួត World Cup 2014 ខាងក្រុមហ៊ុន Addidas បានដាក់ចេញនូវផលិតផលអាវយឺតរបស់ខ្លួនលក់លើអនឡាញ ដែលទាក់ទាញអារម្មណ៍ផ្លូវភេទ ក្នុងការប្រកួតខាងមុខ នៅលើទឹកដីប្រេស៊ីល ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងរដ្ឋាភិបាលប្រេស៊ីល បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុមមួយនេះ។
អាវយឺតនេះ ដែរបានបង្ហាញយ៉ាងច្បាស់ពីភាពទាក់ទាញ នូវ អារម្មណ៍ផ្លូវភេទ ដែលភ្ញៀវទេសចរណ៍ជាច្រើន ចង់ធ្វើដំណើរទៅរកសេវាកម្ម នាពេលប្រកួត World Cup 2014 នោះ។
ដោយសារតែមានពាក្យបណ្តឹង និង របាយការណ៍មួយចំនួនចេញពីរដ្ឋាភិបាល ប្រេស៊ីល ខាងក្រុមហ៊ុនផលិតសម្ភារៈកីឡាករ Addidas បានបញ្ឈប់ការលក់ អាវយឺត ដែលផ្សព្វផ្សាយសេវាកម្មសិច នៅប្រេស៊ីល នាពេលប្រកួត World Cup 2014 ។ រដ្ឋាភិបាលក្នុងស្រុក បាននិយាយថា អាវយឺតនេះ ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងវិស័យទេសចរណ៍ផ្លូវភេទ ។
អាវយឺតមួយដែលបង្ហាញរូបស្ត្រីម្នាក់ស្លៀកឈុតប៊ីគីនី ដោយលាត្រដាងដៃ នៅលើឆ្នេរ នៅ Rio de Janeiro ដែលស្ថិតនៅពីក្រោមពាក្យ “Looking to Score.” ។អាវយឺតផ្សេងទៀត បាន បានសរសេរថា “I love Brazil” ដែលជាអាវស្រីៗ នោះ នៅពេលដែលស្រីពាក្យ នឹងបញ្ជាក់យ៉ាងច្បាស់លើដើមទ្រូងរបស់ពួកគេ។
ខាងក្រុមហ៊ុន Addidas ដែលជាក្រុមហ៊ុនផលិតសម្ភារៈកីឡាករ លេខ ២ លើពិភពលោក បានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការលក់អាវយឹតទាំងនេះ តែនឹងបោះពុម្ពលក់ដោយមានការកំណត់នៅ សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីប្រេស៊ីល Dilma Rousseff ដែលជាស្ត្រីទី ១ បានសរសេរនៅលើបណ្តាញសង្គមធ្វិតទ័រថា ខ្លួន ថា ប្រេស៊ីលរីករាយខ្លាំងណាស់ ដែលទទួលបាន World Cup 2014 ក៏ប៉ុន្តែខ្លួនក៏បានត្រៀមខ្លួនជាស្រេចលើបញ្ហាទេសចរណ៍ផ្លូវភេទ ផងដែរ៕

មតិយោបល់