ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្លាក់ចុះ ៣៩ភាគរយ នៅក្នុងត្រីមាសដំបូង ឆ្នាំ ២០១៤ បន្ទាប់ពីតម្រូវការនៅក្នុងទីផ្សារអាមេរិកខាងជើងទាប។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ នៅចន្លោះខែមករា-មីនា មានចំនួន ៩៨៩លានដុល្លារអាមេរិក បានធ្លាក់ចុះពី ១,៦៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។ ប្រាក់ចំណេញនៅក្នុងទីផ្សារអាមេរិកខាងជើងបានធ្លាក់ចុះពី ២,៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៣ មកនៅត្រឹម ១,៥ពាន់លានដុល្លារអាមេរិក ខណៈដែលការលក់រថយន្តនៅក្នុងតំបន់មួយនេះធ្លាក់ចុះ ៣ភាគរយ។
លោក Bob Shanks ប្រធានហិរញ្ញវត្ថុរបស់ Ford បានថ្លែងឲ្យដឹងថា ការធ្លាក់ចុះនេះ បណ្ដាលមកពីមានការប្រជែងច្រើនពីសំណាក់ក្រុមហ៊ុនផលិតរថយន្តផ្សេង៕
មតិយោបល់